បច្ចេកវិទ្យា

Microsoft ទទួលស្គាល់ ការបរាជ័យ ក្នុងសមរភូមិ នៃកម្មវិធីរុករក អ៊ីនធើណិត ដោយបង្កើត Edge ឡើងវិញ ផ្អែកលើ Google Chrome

អាមេរិក៖ ក្រុមហ៊ុន Microsoft របស់ហរដ្ឋអាមេរិក បានសារភាពពីការបរាជ័យ នៅក្នុងសង្គ្រាមរុករក គេហទំព័រ ហើយបានបង្កើតកម្មវិធី រុករកបណ្តាញ Edge “Edge web browser” របស់ខ្លួនឡើងវិញ ជាមួយនឹងកូដប្រភព Chromium ដូចគ្នានឹង Google Chrome ប្រើប្រាស់ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ការផ្លាស់ប្តូរនេះដោះស្រាយ បញ្ហារបស់អ្នកប្រើ Edge ជាមួយនឹងការចូលប្រើគេហទំព័រ ដែលបានធ្វើឲ្យប្រសើរសម្រាប់ Chromium ព្រោះវាមិនត្រូវគ្នា នឹងទំព័រជាច្រើន។ ទោះយ៉ាងណាកម្មវិធីរុករក របស់ Microsoft ខុសពី Google នៅក្នុងនោះវា មានប្រព័ន្ធការ ពារការតាមដាន និងលក្ខណៈពិសេសផ្សេងទៀត ដូចជាការប្រមូល ដោយអនុញ្ញាត ឲ្យអ្នករៀបចំរូបភាព និងទំព័រ។

ក្រុមហ៊ុន Microsoft បានកត់សម្គាល់ថា អ្នកប្រើ Edge បច្ចុប្បន្នអាចនាំចូល អ្វីៗគ្រប់យ៉ាង ទៅកម្មវិធីរុករកថ្មី បានយ៉ាងងាយស្រួល ប៉ុន្តែអ្នកដែលប្រើ Chrome នឹងត្រូវផ្ទេរទិន្នន័យ របស់ពួកគេ ដោយដៃ។ យោងតាម StatCounter បានឲ្យដឹងថា Chrome កាន់កាប់ចំណែក ទីផ្សារកម្មវិធីអ៊ីនធើណេត ទូទាំងពិភពលោក ដល់ទៅ ៦៤ ភាគរយ ខណៈ Edge មានតែ ២ ភាគរយប៉ុណ្ណោះ។

នៅឆ្នាំ ២០១៨ ក្រុមហ៊ុន Microsoft ត្រូវបានគេកំណត់បោះបង់ចោល កម្មវិធីរុករកគេហទំព័រ Edge របស់ខ្លួនទាំងស្រុង ពីព្រោះវាកំពុងមានការលំបាក ក្នុងការទាក់ទាញ អ្នកប្រើប្រាស់ពី Chrome៕ ដោយ៖លី ភីលីព

To Top