ភ្នំពេញ៖ លោក មុត ចន្ថា អ្នកនាំពាក្យលោក កឹម សុខា បានថ្លែងអះអាងថា ជំនួបបិទទ្វារ រវាងលោកទូតអាល្លឺម៉ង់ គ្រីស្ទាន បែកហ្គឺ និង អតីតមេបក្សប្រឆាំង លោក កឹម សុខា គឺពិតជាមានការសាកសួរសុខទុក្ខគ្នា ទៅវិញទៅមក គ្រាដែលលោកទើបតែទទួលបានការតែងតាំង ក្នុងមុខតំណែងនេះ នៅប្រទេសកម្ពុជា។...
យោងតាមសេក្តីថ្លែងការណ៍ អ្នកនាំពាក្យ EEAS បានអោយដឹងថា ការសម្រេចរបស់តុលាការ ទីក្រុងភ្នំពេញ លើករណី លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ គឺជាជំហានទីមួយក្នុងនៃវិជ្ជមាន។ ទោះជាយ៉ាងណាក្តី លោក កឹម សុខា នៅតែស្ថិតក្រោមការក្លោមមើលរបស់តុលាការ ហើយនៅតែពុំមានសិទ្ធធ្វើនយោបាយនៅឡើយ។ សូមអានសេចក្តីថ្លែងការណ៍ទាំងស្រុង៖ អត្ថន័យប្រែសម្រួលជាភាសាខ្មែរ: សេចក្តីសម្រេច របស់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីបន្ធូរបន្ថយ លក្ខខណ្ឌ នៃការឃុំខ្លួនមេដឹកនាំអតីតគណបក្សប្រឆាំង សង្គ្រោះជា លោក កឹម សុខា គឺជាជំហានដំបូងក្នុងទិសដៅត្រឹមត្រូវ។ ទោះយ៉ាងណាក្តី លោក កឹម សុខាករណីរបស់ គាត់មិនត្រូវបានបិទនៅឡើយនោះទេ តែសេចក្តីសម្រេចនេះ គាត់ក៏នៅតែត្រូវបានហាមឃាត់ មិនឱ្យចូលរួមក្នុងសកម្មភាព នយោបាយណាមួយឡើយ និងស្ថិតក្រោមការឃ្លាំមើល របស់តុលាការ។ សហភាពអឺរ៉ុប បញ្ជាក់សារជាថ្មីពី សារៈសំខាន់របស់អាជ្ញាធរកម្ពុជា ដែលចាត់វិធានការ ជាបន្ទាន់ដើម្បីបើកចន្លោះនយោបាយ នៅក្នុងតុលាការ ដើម្បីបង្កើតលក្ខខណ្ឌចាំបាច់ សម្រាប់ការប្រឆាំង ដែលអាចជឿទុកចិត្ត និងប្រជាធិបតេយ្យ ហើយនិងផ្តួចផ្តើមដំណើរការ នៃការផ្សះផ្សាជាតិ តាមរយៈការសន្ទនា។...
ភ្នំពេញ៖ អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានថ្លែងសារខ្លីជាលើកដំបូងទៅកាន់អ្នកកាសែត នៅល្ងាចថ្ងៃចន្ទនេះ លោក ពុំមានសិទ្ធិក្នុងការឆ្លើយតបទៅកាន់សំណួរផ្សេងៗទៅកាន់អ្នកកាសែត ដូចមុនទេ ក្រោយពីតុលាការកែសម្រួលលក្ខខណ្ឌខ្លះចំពោះរូបលោក ឱ្យមានសិទ្ធិសេរីភាព ប៉ុន្តែពុំមានសិទ្ធិធ្វើសកម្មភាពនយោបាយ។ លោក កឹម សុខា បានថ្លែងថា “ស្គាល់ទម្លាប់ខ្ញុំៗ ចូលចិត្តអ្នកសារព័ត៌មាន ខ្ញុំចូលចិត្តប្រជាពលរដ្ឋ។ ប៉ុន្តែជាអកុសល និងគួរឱ្យសោកស្តាយ...
ភ្នំពេញ៖ ប្រមុខការទូតអាមេរិក ប្រចាំកម្ពុជា បានថ្លែងអះអាងថា លោកឃើញបន្ថែមទៀត ពីសំណាក់អាជ្ញាធរកម្ពុជា ក្នុងការទម្លាក់បទចោទប្រកាន់នានា ប្រឆាំងអតីតប្រធានបក្សប្រឆាំង លោក កឹម សុខា និងសកម្មជននានាដទៃទៀត ដែលត្រូវបានចាប់និងឃុំខ្លួន។ លោក Pratick Murphy បានថ្លែងប្រាប់អ្នកកាសែត ក្រោយជំនួបលើកដំបូង ជាមួយលោក កឹម សុខា នាគេហដ្ឋានលោកកឹម...