ភ្នំពេញ ៖ ក្រោយទទួលការគាំទ្រ សំឡេងឆ្នោតពីសមាជិកព្រឹទ្ធសភា ចំនួន ៦២លើ ៦២សំឡេង ក្លាយជាប្រធានព្រឹទ្ធសភា ក្នុងសម័យប្រជុំលើកដំបូង ព្រឹទ្ធសភា នីតិកាលទី៥ សម្ដេចតេជោ ហ៊ុន សែន បានទទួលយក និងទទួលខុសត្រូវខ្ពស់បំផុត ប្រកបដោយប្ដេជ្ញាចិត្ត និងដឹងច្បាស់អំពីសារៈសំខាន់ នៃស្ថាប័នព្រឹទ្ធសភា ។ ក្នុងពិធីបើកសម័យប្រជុំព្រឹទ្ធសភា លើកដំបូងសម្រាប់នីតិកាលទី៥...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានបញ្ជាក់ថា នៅពេលសម្តេច ធ្វើជាប្រធានព្រឹទ្ធសភា សម្តេចនឹងបន្តពង្រឹង ពង្រីកទំនាក់ទំនងជាមួយជប៉ុន ឲ្យកាន់តែខ្លាំងក្លាទៀត ជាពិសេសស្ថាប័នរដ្ឋសភា ដើម្បីជាប្រយោជន៍ ដល់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ ខណៈនៅថ្ងៃទី៣ មេសាស្អែកនេះ ព្រឹទ្ធសភា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុម ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញ ដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធ ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនកម្ពុជា ដែលបានយាងចូលទិវង្គត វេលាម៉ោង១៧និង៤០នាទីល្ងាច កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានលើកឡើងថា ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូន ប្រជាពលរដ្ឋ បានរស់នៅជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សា ការពារអត្តសញ្ញាណជាតិ ។ ការលើកឡើងរបស់សម្ដេចតេជោ ធ្វើឡើងស្របពេលដែលនៅថ្ងៃសៅរ៍ ១៥...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញថ្វាយបង្គំសាកសួរអំពីព្រះរាជសុខភាពរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានរំលឹករឿងរ៉ាវមួយចំនួន ក្នុងខែមករា សម្រាប់ការចងចាំ របស់សម្ដេចដែលធ្លាប់ឆ្លងកាត់។ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី១ មករា ដើមឆ្នាំ២០២៤ភ្លាម សម្តេចតេជោបញ្ជាក់ថា ក្នុងខែមករា តើមានអ្វីខ្លះ សម្រាប់ការចងចាំរបស់ខ្ញុំ? មានរឿងមួយចំនួន ដែលគួររំលេចគឺមាន៩ចំណុច...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចំអកឱ្យក្រុមប្រឆាំងដែលវាយតម្លៃខុសថា សម្ដេចមិនហ៊ានចុះចេញពីតំណែងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈការចុះចេញពីតំណែងរបស់សម្ដេចគឺជាការលះបង់ដើម្បីប្រជាជនកម្ពុជា។ ក្នុងពិធីបិទបញ្ចប់កញ្ចក់កាំមេរ៉ាថតខ្សែភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” ដែលធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចាត់ទុកទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ជាស្ពានឬស្សី ត្រូវថែរក្សាសម្រាប់ការតភ្ជាប់ ទោះបីជាមានស្ពានបេតុង ជាទំនាក់ទំនងការទូតល្អរវាងរដ្ឋ និងរដ្ឋ ក៏ដោយ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃជំនួបសម្ដែងការគួរសមរវាង សម្ដេចតេជោ ហ៊ុន សែន ជាមួយលោក តាកាហាស៊ី ហ្វូមីអាគី...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យ លោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ៕
ភ្នំពេញ៖ លោក គឹម ជីនព្យា(Kim Jin-Pyo) ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ បានថ្លែងកោតសរសើរ សម្តេចតេជោ ហ៊ុន សែន អំពីភាពដឹកនាំការទូតដ៏ឈ្លាសវៃ និងស្នើសុំឲ្យសម្ដេច បន្តចូលរួមគិតគូរអំពីសន្តិភាព ដ៏យូរអង្វែងនៅក្នុងតំបន់ និងពិភពលោក។ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៨ កញ្ញានេះ...