បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានអំពាវនាវឱ្យមានការពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគីជាមួយប្រទេសអ៊ីរ៉ាក់ ដើម្បីប្រឆាំងនឹងចលនាដោយក្រុមភេរវករផ្តាច់ខ្លួននៅក្នុងតំបន់រ Kurdistan ក្នុងប្រទេសអ៊ីរ៉ាក់។ Raisi បានធ្វើការកត់សម្គាល់នេះនៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោកMohammed Shia ‘al-Sudaniហើយ ក្នុងអំឡុងពេលនោះលោកក៏បានសង្កត់ធ្ងន់ថា ចលនាណាមួយដោយក្រុមភេរវករផ្តាច់ខ្លួន ដើម្បីបំផ្លាញសន្តិសុខក្នុងតំបន់មិនអាចអត់ឱនឱ្យបានទេ។ ចំណែកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់វិញ បាននិយាយថា រដ្ឋាភិបាលអ៊ីរ៉ាក់ ចាត់ទុកសន្តិសុខរបស់អ៊ីរ៉ង់...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានឲ្យដឹងថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើទីក្រុងតេអេរ៉ង់ គឺធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសអឺរ៉ុប។ លោក Raisi បានធ្វើការកត់សម្គាល់នៅក្នុងការសន្ទនា តាមទូរស័ព្ទរយៈពេល ១២០នាទី ជាមួយសមភាគីបារាំងរបស់លោក គឺលោក Emmanuel Macron នេះបើយោងតាមគេហទំព័រ របស់ប្រធានាធិបតីអ៊ីរ៉ង់ ។ ដោយមើលលើ...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ាស៊ី បានលើកឡើងថា ប្រទេសរបស់លោក មិនជឿទុកចិត្តលើការសន្យា ដែលបានធ្វើឡើងដោយរដ្ឋាភិបាល សហរដ្ឋអាមេរិកនោះទេ ខណៈកត់សម្គាល់ថា លោកស្វែងរកអន្តរកម្ម ប្រកបដោយប្រសិទ្ធភាព ជាមួយប្រទេសទាំងអស់នៅលើពិភពលោក។ លោក រ៉ាស៊ី បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ ពិភាក្សាទូទៅនៃសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាត អង្គការសហប្រជាជាតិ ដែលបានចាប់ផ្តើមនៅថ្ងៃអង្គារម្សិលមិញនេះ នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ាស៊ី បានលើកឡើងថា វិធីសាស្រ្តគ្មានរចនាសម្ព័ន្ធនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ឆ្ពោះទៅរកកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ នឹងបង្អាក់ដំណើរការចរចា ដែលស្វែងរកការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលគេស្គាល់ជាទូទៅថាផែនការសកម្មភាពរួម (JCPOA) ) ។ កិច្ចសហប្រតិបត្តិការដ៏តឹងរឹងរបស់អ៊ីរ៉ង់ ជាមួយ IAEA គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតម្លាភាពទាក់ទងនឹងសកម្មភាពនុយក្លេអ៊ែរលោក រ៉ាស៊ី បានធ្វើការកត់សម្គាល់នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Charles Michel...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ាស៊ី បានទាមទារឱ្យជប៉ុនរំដោះទ្រព្យសម្បត្តិរបស់ខ្លួន ដែលជាប់គាំងនៅក្នុងធនាគារជប៉ុន នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមរបាយការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ប្រធានាធិបតីអ៊ីរ៉ង់ បានឲ្យដឹងថា“ ការពន្យារពេលនៃការបញ្ចេញទ្រព្យសម្បត្តិអ៊ីរ៉ង់ នៅក្នុងធនាគារជប៉ុន មិនអាចត្រូវបានរាប់ជាសុចរិតនោះទេ” ។ ទ្រព្យសម្បត្តិចំនួន ៣ ពាន់លានដុល្លារអាមេរិករបស់អ៊ីរ៉ង់ ភាគច្រើនបានមកពីការនាំចេញប្រេងនិងឧស្ម័ន ត្រូវបានបង្កកនៅក្នុងធនាគារជប៉ុនចាប់តាំងពីសហរដ្ឋអាមេរិក...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានធ្វើការលើកឡើង និងបញ្ជាក់ថា កិច្ចការងារអទិភាពចំបងនៅពេលនេះសម្រាប់រដ្ឋាភិបាល គឺការងារប្រយុទ្ធប្រឆាំងទៅនឹងកូវីដ និងការកែលំអប្រព័ន្ធ សុខាភិបាលផងដែរ។ ថ្លែងទៅកាន់សភា លោក Raisi បាននិយាយថា ការពន្លឿនការចាក់វ៉ាក់សាំង ជាសាធារណៈការអនុវត្តពិធីការ សុខភាពនិងការធ្វើឱ្យប្រសើរឡើង នូវការព្យាបាល គឺជាអាទិភាពកំពូលរបស់រដ្ឋាភិបាល...
តេរ៉ង៖ ប្រធានាធិបតីអ៊ីរ៉ង់ ទេីបជាប់ឆ្នោត លោក អេបារ៉ាម រ៉ាសៀ បាននិយាយកាលពីថ្ងៃច័ន្ទថា លោកនឹងមិនអនុញ្ញាតឱ្យមានការចរចានុយក្លេអ៊ែរ “សម្រាប់តែការចរចារ” ទេ ហើយថែមទាំងបានបដិសេធ ចំពោះការជួបជាមួយប្រធានាធិបតីអាមេរិក លោកចូប៊ីដិន ទៀតផង។ នេះបេីតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានបារាំង នៅមុននេះបន្តិច។ ប្រធានាធិបតីអ៊ីរ៉ង់ ទេីបជាប់ឆ្នោត អេបារ៉ាម រ៉ាសៀ បានថ្លែងនៅក្នុង...
បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានអំពាវនាវឲ្យពលរដ្ឋខ្លួនទុកចោលទុក្ខសោកមួយឡែកសិន ហើយងាកមកចូលរួមការបោះឆ្នោតជ្រើសរើសប្រធានាធិបតីមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះ ដែលមានចំនួនមនុស្សជាច្រើន ត្រូវបានគេរំពឹងថា នឹងធ្វើពហិការមិនចូលរួម ដោយសារតែភាពលំបាកផ្នែកសេដ្ឋកិច្ច និងមិនសប្បាយចិត្តនឹងច្បាប់តឹងតែង។ លោកប្រធានាធិបតី ហាស្សាន រ៉ូហានី នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការជំរុញប្រជាជនអ៊ីរ៉ង់ឲ្យទៅបោះឆ្នោត ស្របពេលយុទ្ធនាការឃោសនាបានបញ្ចប់ ដោយមិនអនុញ្ញាតឲ្យខ្វះ ស្ថាប័នឬក៏មិនអនុញ្ញាតឲ្យក្រុមណាមួយរារំាង ពួកគេមិនឲ្យធ្វើការបោះឆ្នោតនោះទេ ដែលនេះគឺជាការសំដៅចំៗចំពោះក្រុមប្រឹក្សាភិបាល។ យោងតាមសេចក្តីរាយការណ៍មួយ...
តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី កាលពីថ្ងៃពុធ បានជំរុញឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីដោះស្រាយជម្លោះនុយក្លេអ៊ែរ ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ដែលអាមេរិក បានដកខ្លួនចេញជាឯកតោភាគី កាលពីឆ្នាំ២០១៨ ក្នុងរដ្ឋបាលអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ។ លោករូហានី...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៉ូហានី កាលពីថ្ងៃអង្គារ បានជំរុញឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្ម ដើម្បីជួយសង្គ្រោះ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួម (JCPOA) ។ លោករ៉ូហានី បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីបារាំង ក្នុងនោះលោករ៉ូហានី បានលើកឡើងថា“...