ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងចាត់មន្ត្រីជំរឿន ដើម្បីចុះធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់សំណុំលិខិត និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ តាមរយៈសេចក្ដីជូន ដំណឹងរបស់ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «ក្រសួង នឹងចាត់មន្ត្រីជំរឿនដើម្បី ចុះធ្វើជំរឿនសមាគម និងអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់សំណុំលិខិត និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ចាប់ផ្តើមពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺជុំវិញករណីបញ្ចប់មុខតំណែងនាយនគរបាល ចំនួន ៩រូប នៅនាយកដ្ឋានបុគ្គលិក និងបណ្ឌិត្យសភានគរបាលកម្ពុជា។ តាមរយៈសេចក្ដីបំភ្លឺរបស់ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ គណនីហ្វេសប៊ុកមួយចំនួន រួមទាំងបណ្តាញទំនាក់ទំនងសង្គមនានា បានផ្សព្វផ្សាយព័ត៌មានស្តីពី ការបញ្ចប់មុខតំណែងមន្ត្រីនគរបាលជាតិ។...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានបង្ហាញពីភាពជឿនលឿននៃបច្ចេកវិទ្យា បានជំរុញឱ្យមានវត្តមានឧបករណ៍បច្ចេកវិទ្យាទំនើបៗយ៉ាងច្រើន ដូចជា ទូរសព្ទឆ្លាតវ៉ៃ (IPhone, Samsung, Hauwei, Google), Tablet (Ipaid, Okitel, Asus Rog Flow, Pixelbook), នាឡិកាឆ្លាតវ៉ៃ, ទូរទស្សន៍,...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានព្រមានទុកជាមុនចំពោះគណបក្សនយោបាយ បានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបំពានច្បាប់ ស្តីពីគណបក្សនយោបាយ។ ការព្រមានរបស់ ក្រសួងមហាផ្ទៃ ធ្វើឡើងក្រោយពេលថ្មីៗនេះទណ្ឌិត សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានចេញសេចក្តីអំពាវនាវដល់ គណបក្សនយោបាយចំនួន ៣...
ភ្នំពេញ ៖ បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា តាមរបាយការណ៍ប្រចាំថ្ងៃ ក្នុងសប្ដាហ៍ចុងក្រោយ គិតពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប២២ករណី និងឃាត់ខ្លួនជនសង្ស័យបាន ៤៦នាក់ដើម្បីចាត់ការណ៍ទៅតាមនីតិវិធី ។ លោកថា ក្រៅពីបញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង...
ភ្នំពេញ ៖ តាមរបាយការណ៍ប្រចាំថ្ងៃ ក្នុងសប្ដាហ៍ ចុងក្រោយ គិតពីថ្ងៃទី១០-១៦ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើង ទូទាំងប្រទេស សរុប ២១ករណី និងឃាត់ខ្លួនជនសង្ស័យបាន៦៨នាក់ ដើម្បីចាត់ការទៅតាមនីតិវិធី ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។ ចំណាត់ការរបស់ក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយ ដែលចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ តាមរយៈលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា «ដើម្បីបង្កលក្ខណៈងាយស្រួល ដល់គ្រប់គណបក្សនយោបាយ...
ភ្នំពេញ ៖លោកឧត្ដមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា បានប្រាប់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីការប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃកម្ពុជា ក្រោមស្មារតីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។ ក្នុងជំនួបជាមួយលោកអភិសន្តិបណ្ឌិត ស សុខា នាថ្ងៃទី២ខែ តុលា ឆ្នាំ២០២៣នេះ...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ បានប្រារព្ធពិធីទូងស្គរ ដើម្បីចូលរួមអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ពិធីនេះប្រារព្ធធ្វើឡើងនៅទីស្ដីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃក្រសួងមហាផ្ទៃ។ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យតំណាងគណបក្សភ្លើងទៀន ចំនួន៥រូប ចូលជួបពិភាក្សាជាមួយតំណាងក្រសួងមហាផ្ទៃ នៅព្រឹកថៃ្ង ទី២១ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ នៅទីស្ដីការក្រសួង។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ កញ្ញា នេះ បានឱ្យដឹងថា “សូមជម្រាបជូនលោកប្រធានគណបក្សស្ដីទី ជ្រាបថា ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យតំណាងគណបក្សភ្លើងទៀនចំនួន៥រូប ចូលជួបពិភាក្សាជាមួយតំណាងក្រសួង...