កីឡា

Tokyo 2020 ដាក់ចេញថវិកា ចុងក្រោយ ១,៣៥ ពាន់ពាន់លានយ៉េន ដោយមិនរាប់បញ្ចូល ៣ពាន់លានយ៉េន សម្រាប់ការប្រកួតនៅ Sapporo

តូក្យូ៖ អ្នករៀបចំកម្មវិធី បាននិយាយថា គេរំពឹងថាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ នឹងត្រូវចំណាយថវិកា ប្រមាណ ១,៣៥ ពាន់ពាន់លានយ៉េន (១២,៦ ពាន់លានដុល្លារ) ដោយបង្ហាញថវិកាចុងក្រោយ ពីការបង្កើនប្រាក់ចំណូល ដែលធ្វើឲ្យមានតុល្យភាព រវាងការចំណាយបន្ថែម រួមទាំងវិធានការណ៍ ប្រឆាំងនឹងកម្តៅ យោងតាម ការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ទោះយ៉ាងណាមន្រ្តី បានសារភាពថា ថវិកានេះ មិនទាន់រាប់បញ្ចូលទឹកប្រាក់ ប្រមាណ៣ពាន់លានយ៉េន សម្រាប់ការរត់ម៉ារ៉ាតុង និងការប្រណាំង នៅខាងជើងទៅ Sapporo ទេ ខណៈពួកគេកំពុងឈ្លោះប្រកែក ជាមួយគណៈកម្មាធិការអូឡាំពិក អន្តរជាតិ (IOC) ចំពោះអ្នកដែលទទួលខុសត្រូវ។

នេះបើយោងតាមរបាយការណ៍ទី ៤ និងចុងក្រោយ នៃថវិកាអូឡាំពិកថា ប្រាក់ចំណូល ដែលបានមកពី ការឧបត្ថម្ភក្នុងស្រុក និងការលក់សំបុត្របានកើនឡើង បានបង្កើនប្រាក់ចំណូល ចំនួន៣០ ពាន់លានយ៉េន។ នេះស្មើនឹងការកើនឡើង នៃការចំណាយ សម្រាប់ការព្យាករណ៍ សម្រាប់មុខទំនិញ ដូចជាការដឹកជញ្ជូន និងសន្តិសុខ ក៏ដូចជាវិធានការ ទប់ស្កាត់កម្ដៅ។

ថវិកាសរុប ១.៣៥ ពាន់ពាន់លានយ៉េន សម្រាប់ព្រឹត្តិការណ៍កីឡានេះ មិនមានការផ្លាស់ប្តូរទេ ចាប់តាំងពីថវិកាចុងក្រោយ បានបង្ហាញកាលពីឆ្នាំមុន។ វាក៏មានសក្តានុពលមួយ ដែលមានតម្លៃ ២៧ ពាន់លានយ៉េនផងដែរ ដើម្បីដោះស្រាយ ជាមួយភាពអាសន្ន ដែលអាចកើតមាន ដូចជាគ្រោះមហន្តរាយធម្មជាតិ។

អ្នករៀបចំនៅតែចរចាជាមួយ IOC អំពីថ្លៃដើមនៃការផ្លាស់ប្តូរម៉ារ៉ាតុង ទៅភាគខាងជើង ទីក្រុង Sapporo ដោយសារកម្ដៅ ត្រូវបានគេរំពឹងទុក នៅរដូវក្តៅតូក្យូ៕ ដោយ៖លី ភីលីព

To Top