កីឡា

កីឡាករ កែវ សុខផេង ស្រក់ទឹកភ្នែក លើទីលានប្រកួត ខណៈកម្ពុជា ស្មើនឹងមីយ៉ាន់ម៉ា

ភ្នំពេញ៖ ទីបំផុត កម្ពុជាបានបំបែក ឯកត្តកម្មប្រវត្តិសាស្ត្រ យកឈ្នះប្រទេសហ្វីលីពីន ១ទល់នឹង១, ប្រទេសទីម័រខាងកើត ៥ ទល់នឹង0 និងប្រទេសម៉ាឡេស៊ី ៣ទល់នឹង១ ហើយអាច ឈានជើងចូលរួមប្រកួត វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រកីឡាស៊ីហេ្គម លើកទី៣០ នៅប្រទេសភីលីពីន រវាងកម្ពុជា អាយុក្រោម២២ឆ្នាំ និង វៀតណាម អាយុក្រោម២២ ប៉ុន្តែគួរឲ្យសោកស្តាយ ដែលកម្ពុជា ពុំទទួលបានជោគជ័យ។

បន្ទាប់ពីបានបាត់បង់ឱកាស ចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ កម្ពុជា នៅតែមានឱកាសប្រកួត ដណ្តើមយក ចំណាត់ថ្នាក់លេខ 3 ជាមួយនឹងប្រទេស មីយ៉ាន់ម៉ាផងដែ។ សម្រាប់ការ ប្រកួត ពេញម៉ោង កីឡាករ កែវ សុខផេង បានទាត់បាល់ Free Kick ពីចម្ងាយចូលយ៉ាងល្អដូចកីឡាករបរទេសល្បីៗនៅលើពិភពលោក ធ្វើឲ្យកម្ពុជាទទួលបាន លទ្ធផល 2 ទល់នឹង 2 ប៉ុន្តែកីឡាកររូបនេះ បានស្រក់ទឹកភ្នែក លើទីលានប្រកួត ព្រោះសោកស្តាយយ៉ាងខ្លាំងណាស់ ដោយសារគាត់ ធ្វើមិនបានល្អខណ:ប៉េណាំងទី (Penalty)។

“កំហុសគ្រប់យ៉ាងមកពីរូបខ្ញុំ” នេះបើយោងតាម ទំព័រហ្វេសប៊ុកផ្លូវការរបស់ កែវ សុខផេង បានបង្ហោះមុន នេះបន្តិច។ យើងទាំងអស់គ្នាពិតជាសោកស្តាយ ចំពោះលទ្ធផលមួយនេះ ប៉ុន្តែក៏មិនភ្លេចពីកិច្ចខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តរបស់ ក្រុមជ្រើសជាតិកម្ពុជាទាំងមូល។ ជាពិសេស កីឡាករ កែវ សុខផេង បានកសាងគុណសម្បត្តិយ៉ាងធំ រួមចំណែក រកគ្រាប់បាល់ជូនកម្ពុជា ចំនួន 1គ្រាប់ សម្រាប់ការប្រកួតជាមួយនឹង ប្រទេសហ្វីលីពីន, 5គ្រាប់សម្រាប់ការប្រកួត ជាមួយនឹងប្រទេសទីម័រខាងកើត, 1 គ្រាប់ សម្រាប់ការប្រកួតជាមួយ នឹងប្រទេសម៉ាឡេស៊ី, និង 1គ្រាប់សម្រាប់ការប្រកួតជាមួយ នឹងមីយ៉ាន់ម៉ាវគ្គដណ្តើមយក ចំណាត់ថ្នាក់លេខ3។

អាស្រ័យហេតុនេះ អ្នកគាំទ្ររាប់លាននាក់នៅប្រទេសកម្ពុជា រួមទាំងថ្នាក់ដឹកនាំប្រទេស, ក្រុមកីឡាករ កីឡាការិនី, តារាហ្វេសប៊ុក, បុគ្គលឆ្នើម, អ្នកសិល្បៈ, តារាល្បីៗ, ហ្វេនៗ និងក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានផ្ញើសារ លើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត និងបន្តការគាំទ្រដល់ កីឡាកររូបនេះ លើ Status បណ្តាញសង្គម ព្រោងព្រាត ដូចខាងក្រោម៖
“បើគ្មានបាល់ Free Kick របស់ផេង ក៏គ្មានបាន ស៊ុតបាល់១១ម៉ែត្រដែរ! គ្រប់គ្នាដឹងហើយថា ទាត់បាល់១១ម៉ែត្រសម្ពាធប៉ុណ្ណា គ្រប់គ្នាធ្វើបាន ល្អហើយ” សាររបស់គ្រូបង្វឹករបស់ កីឡាករ កែវ សុខផេង អ្នកគាំទ្រ កីឡាករ កែវ សុខផេងសម្តែងការលើកទឹកចិត្ត បង្ហោះថា “អូនប្រឹងអស់ពីសម្ថភាពហើយ នៅមានឱកាសក្រោយទៀត ស៊ូ ស៊ូ ស៊ូ! សុខផេង ចាញ់ការប្រកួតមែន តែអូនឈ្នះចិត្តមហាជនរាប់លាននាក់ អាណិត ស្រឡាញ់ និង គាំទ្រអូន”។ “អូនកុំបន្ទោសខ្លួនឯងអី@Keo SokphengKeo Sokpheng – កែវ សុខផេង ធ្វើបានល្អបំផុតហើយ ចាញ់ការប្រកួតនេះ តែឈ្នះបេះដូងប្រជាជនខ្មែរ” សារផ្តល់កម្លាំងចិត្ត របស់ ពេជ្រ សោភា តារាចម្រៀងជួរមុខ និង ជាអ្នកតំណាងផ្សព្វផ្សាយ ឲ្យក្រុមហ៊ុនទូរស័ព្ទដៃ OPPO។

ឥឡូវ ចូរក្រឡេកមកមើល សារលើកទឹកចិត្តរបស់ ក្រុមហ៊ុន OPPO ដែលជាដៃគូសហការយូរអង្វែងរបស់ កីឡាករ កែវសុខផេងវិញម្តង “មិនអស់ចិត្ត ផុសម្តងទៀត Re-Post ទឹកចិត្តគាំទ្រ មិនរាថយ មិនផ្លាស់ប្តូរ រួមគ្នាតែមួយ យើងនឹងរួមដំណើរទៅមុខជាមួយ គ្នាដើម្បីជ័យជម្នះ ទាំងអស់គ្នាដើម្បី កម្ពុជា! ក្រុមហ៊ុន OPPO នឹងផ្តល់រង្វាន់ទូរស័ព្ទ OPPO Reno2 F ចំនួន 1 គ្រឿង ទោះបីជាមិនអាច រកគ្រាប់ បាល់បានក៏ដោយ តែការប្រកួតនេះ កម្ពុជារកបាន 2 គ្រាប់ ក្នុងនោះ 1 គ្រាប់ស៊ុត ដោយកីឡាករ កែវ សុខផេង ក្រុមហ៊ុននឹងផ្តល់រង្វាន់ទ្វេដង នៃគ្រាប់បាល់ របស់គាត់។ សរុបមក ក្រុមហ៊ុន OPPO នឹងផ្តល់ 3 រង្វាន់ ជូនដល់អ្នក ដែលបាន Comment តាមហេ្វសប៊ុកផ្លូវការ OPPO គាំទ្រ ផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្ត ដល់កីឡាករ កែវ សុខផេង ទៀតផង”។

ចាញ់ឈ្នះជារឿងធម្មតា សម្រាប់ការប្រកួត! យើងអ្នកទាំងគ្នា នឹងនូវតែស្រឡាញ់គាំទ្រ រហូត ជូនពរឲ្យកម្ពុជា ជោគជ័យលើវិស័យកីឡាបាល់ទាត់ នាថ្ងៃអនាគតខាងមុខឆាប់ៗនេះ!
https://m.facebook.com/story.php?story_fbid=2552239108346915&id=1565572410346928

To Top