កីឡា

ក្រុមកីឡាការិនីទំាងក្រុមទី២ និងក្រុមកីឡាករទី២ ឡើងវគ្គ១៦ចុងក្រោយ នៃការប្រកួតកីឡា ប៉េតង់ជ្រើសរើស ជើងឯកពិភពលោក យុវជន និងនារី លើកទី១៧

ភ្នំពេញ៖ ក្រុមកីឡាការិនីទំាងក្រុមទី២ និងក្រុមកីឡាករទី២ឡើងវគ្គ១៦ចុងក្រោយ នៃព្រឹត្តការណ៍នៃការប្រកួតកីឡា ប៉េតង់ជ្រើសរើសជើងឯកពិភពលោក យុវជន និងនារី លើកទី១៧ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ អូឡាំពិកដែលមាន៤៩ប្រទេសចូលរួម។

លោក សូម៉ៃ សុខគា ប្រធានប្រតិភូកម្ពុជា បានមានប្រសាសន៍ថា ក្រុមកីឡាការិនីទី២ កីឡាការិនីស្រ៊ាង សុរ៉ាឃីម កីឡាការិនីវង ចន្ថា កីឡាការិនីឃួន យ៉ារី និង កីឡាការិនី ដួងឌីណាបានទទួលជ័យជម្នះទំាង៤ប្រកួត ហើយមួយប្រកួតចុងក្រោយប៉ះថៃ និងក្រុមទី១មានកីឡាការិនីកែ ឡេង កីឡាការិនីអ៊ុក ស្រីមុំ កីឡាការិនីអ៊ុន ស្រីយ៉ា និង កីឡាការិនីកែវ សុវណ្ណា ឈ្នះ៣ និងចាញ់១ក៏ឡើងវគ្គ១៦ចុងក្រោយ ដោយការប្រកួតជុំទី៤ចាញ់ថៃ ក្នុងលទ្ធផល១២ទល់៧។

ដោយឡែកវិញ្ញាសា ៣ទល់៣នាក់យុវជន៖ ក្រុមទី២មានកីឡាករ ឃួន លីហ៊ កីឡាករ កុយ សុភក្ត្រា កីឡាករ ភាព រ៉ាឃីម និង កីឡាករគង់ កែវសុខាន់ក៏ឡើងវគ្គ១៦ចុងក្រោយ។ ចំពោះក្រុមទី២មានកីឡាករ ទីវ រដ្ឋាកីឡាករ ពុត យ៉ុនច័ន្ទដារ៉ា កីឡាករវ៉ាន ភារុណ និកីឡាករហេង ស៊ីណា ធ្លាក់ការប្រកួតហើយ៕ ដោយ៖លី ភីលីព

To Top