នយោបាយ

ប្រធាន ម.ស.ម.ក៖ ការឃុំខ្លួនលោក កឹម សុខា គឺរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ៖ ជុំវិញដំណើរការនៃ​ ការបើកសវនាលោកកឹម សុខា អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានលើកឡើងថា លោក កឹម សុខា ត្រូវឃុំឃាំងទាំងនៅក្នុងពន្ធនាគារ និងក្នុងផ្ទះសរុបអស់រយៈពេលជាង២ឆ្នាំ គឺជាការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ ។ នេះបើតាមការផ្សព្វផ្សាយ ក្នុងហ្វេសប៊ុករបស់ ម.ស.ម.ក ។

លោកស្រីថា ការចាត់ទុកទំនងដូចជា គាត់មានទោសរយៈពេល ២៦ ខែមកនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិសន្មតថា គ្មានទោសទុកជាមុនរហូតដល់ មានពិរុទ្ធភាពទៅលើរូបលោក កឹម សុខា ដែលសិទ្ធិនេះត្រូវបានធានា ដោយច្បាប់ជាតិនិងអន្តរជាតិ។

លោកស្រីបន្តថា ដំណើរការលើរឿងក្ដីនេះ ធ្វើឲ្យមានការព្រួយបារម្ភ ចំពោះការប្រកាន់ខ្ជាប់បទដ្ឋាន នៃការជំនុំជម្រះដោយយុត្តិធម៌ ហើយជាការសំខាន់ ចំពោះសវនាការលើករណីលោក កឹម សុខា ដែលគួរត្រូវធ្វើឡើងជាសាធារណៈ ដោយសាធារណជនអាចធ្វើការ តាមដានដោយហ្មត់ចត់ និងធានាឲ្យបានផងដែរនូវសិទ្ធិ ទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ។

សម្រាប់ ម.ស.ម.ក មិនត្រូវបានអនុញាតិឲ្យចូល សង្កេតការណ៍សវនាការដោយផ្ទាល់ទេ ៕

To Top