នយោបាយ

Top news: លោក កឹម សុខាសង្ឃឹមថា កម្ពុជានឹងដើរទៅរក ផ្លូវផ្សះផ្សារជាតិ

ភ្នំពេញ៖ លោក កឹម សុខា ក្រោយពីបានជួបទូតនៅក្នុងសប្តាហ៍នេះ លោកបានបង្ហាញក្តីសង្ឃឹមថា កម្ពុជានឹងដើរទៅរកផ្លូវផ្សះផ្សារជាតិនាំមកនូវការអភិវឌ្ឍ។

លោក កឹម សុខា បង្ហាញក្នុងហ្វេសប៊ុកនារាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្នុងសប្តាហ៍នេះ លោកបានទទួលជួបពិភាក្សាជាមួយឯកអគ្គរាជទូតនិងរដ្ឋទូតតំណាងឲ្យប្រទេស៧ (បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ អូស្ត្រាលី ជប៉ុន ចក្រភពអង់គ្លេស ស្វីស) និងសហភាពអឺរ៉ុប។

លោកមានសេចក្តីរីករាយដែលប្រទេសដែលជាមិត្តរបស់កម្ពុជាតែងឈរជាមួយប្រជាពលរដ្ឋខ្មែរនិង លទ្ធិប្រជាធិបតេ យ្យ។

លោកបញ្ជាក់ថា “ខ្ញុំសង្ឃឹមថា តទៅថ្ងៃមុខកម្ពុជានឹងដើរទៅរកផ្លូវផ្សះផ្សាជាតិដែលនាំមកនូវអភិវឌ្ឍន៍ យុត្តិធម៌និងសេរីភាពពេញលេញដល់ខ្មែរគ្រប់និន្នាការ និងលើកកម្ពស់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ”

To Top