ភ្នំពេញ៖ ប្រមុខការទូតអាមេរិក ប្រចាំកម្ពុជា បានថ្លែងអះអាងថា លោកឃើញបន្ថែមទៀត ពីសំណាក់អាជ្ញាធរកម្ពុជា ក្នុងការទម្លាក់បទចោទប្រកាន់នានា ប្រឆាំងអតីតប្រធានបក្សប្រឆាំង លោក កឹម សុខា និងសកម្មជននានាដទៃទៀត ដែលត្រូវបានចាប់និងឃុំខ្លួន។
លោក Pratick Murphy បានថ្លែងប្រាប់អ្នកកាសែត ក្រោយជំនួបលើកដំបូង ជាមួយលោក កឹម សុខា នាគេហដ្ឋានលោកកឹម សុខាថា លោកនៅចង់ឃើញឱ្យ មានការទម្លាក់បទចោទទាំងអស់ ដើម្បីស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។