នយោបាយ

កម្ពុជាស្វាគមន៍ អាមេរិកប្រកាសជំហរ មិនគាំទ្រការផ្លាស់ប្តូររដ្ឋាភិបាល តាមរយៈការប្រើអំពើហិង្សា ឬសកម្មភាពផ្សេង ក្រៅពីតាមបែបប្រជាធិបតេយ្យ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍ ចំពោះសហរដ្ឋអាមេរិក ដែលប្រកាសជំហរ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសកម្ពុជា និងមិនគាំទ្រការផ្លាស់ប្តូររបប ឬរដ្ឋាភិបាលតាមរយៈ ការប្រើអំពើហិង្សា ឬសកម្មភាពផ្សេងណាមួយ ក្រៅពីតាមបែបប្រជាធិបតេយ្យ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ។

កាលពីថ្ងៃទី២៤ តុលា នៅចំពោះមុខលោក ប្រាក់ សុខុន ប្រមុខការទូតខ្មែរ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា បានបង្ហាញជំហរយ៉ាងច្បាស់លាស់ថា អាមេរិកនឹងមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ ខណៈលោកបញ្ជាក់ថា បេសកកម្មរបស់លោកដើម្បីគាំទ្រ និងធ្វើជាដៃគូដ៏សំខាន់ របស់កម្ពុជាប៉ុណ្ណោះ ។

ថ្លែងក្នុងកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៥ តុលា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ចំពោះការលើកឡើងរបស់ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា ដែលបានបញ្ជាក់ពីជំហរ យ៉ាងច្បាស់លាស់ របស់សហរដ្ឋអាមេរិក ក្នុងការមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា និងមិនគាំទ្រការផ្លាស់ប្តូររបប ឬរដ្ឋាភិបាលតាមរយៈ ការប្រើអំពើហិង្សា ឬសកម្មភាពផ្សេងណាមួយ ក្រៅពីតាមបែបប្រជាធិបតេយ្យ» ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកមិនមែន ចាប់ផ្តើមពីចំណុចសូន្យនោះទេ គឺជាការបន្តនូវទំនាក់ទំនងល្អ ដែលធ្លាប់មានពីមុនមក។

ក្នុងបរិបទថ្មីដែលមាន លោក Patrick Murphy ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា សម្តេចតេជោ បានណែនាំដល់គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើសកម្មភាពឱ្យបានព្រមៗគ្នា ក្នុងការខិតខំបន្តពង្រឹង និងពង្រីកទំនាក់ទំនងល្អ ជាមួយសហរដ្ឋអាម៉េរិក មានជាអាទិ៍ ការសហការរៀបចំទិវាបុណ្យខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិក រៀបចំជាការសម្តែងសិល្បៈ កីឡា ការជួបជុំអតីតនិស្សិតធ្លាប់រៀននៅអាមេរិក បេសកកម្ម រុករកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួននៅកម្ពុជា និងកម្មវិធីភីសខប (Peace Corps) ដែលជាការងារលើកកម្ពស់មិត្តភាព សន្តិភាពអន្តរជាតិ តាមរយៈសេវាកម្មអ្នកស្ម័គ្រចិត្តអាម៉េរិក ៕

ដោយ៖ ខា ដា

2 Comments

2 Comments

  1. porn cams

    November 30, 2019 at 12:24 am

    Thank you for any other magnificent post. The place else may anyone get that kind of info in such
    a perfect manner of writing? I have a presentation subsequent week, and I’m on the
    search for such information.

  2. click here

    November 29, 2019 at 7:19 am

    If you are going for best contents like me,
    simply visit this site daily since it gives feature contents,
    thanks

Leave a Reply

Your email address will not be published.

To Top