នយោបាយ

គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃស្អែក ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី

ភ្នំពេញ៖ គណៈរដ្ឋមន្រ្តីនឹងបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន នៅព្រឹកថ្ងៃទី២៥ ខែ តុលា ឆ្នាំ ២០១៩នៅទីស្តីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព)។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា របៀបវារៈដែលត្រូវលើកយកមកពិភាក្សា រួមមានដូចខាងក្រោម៖
១- សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០។
២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកា ទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៨។
៣- បញ្ហាផ្សេងៗ ៖សេចក្តីប្រកាសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការដាក់ឱ្យអនុវត្ត “យុទ្ធសាស្រ្តស្តី ពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រង ការវិនិយោគសាធារណៈ ២០១៩-២០២៥” និង “យុទ្ធសាស្រ្តស្តីពីការគ្រប់គ្រង បំណុលសាធារណៈ២០១៩-២០២៣”៕

To Top