តន្រ្តីទេសចរ ស្រាបៀរកម្ពុជា រដូវកាលថ្មី ចាប់ផ្តើមភ្លាមៗ ជាមួយឈ្មោះ Cambodia Brew the Beat បន្ទាប់ពីសម្ពោធរូបរាងថ្មីរួច
FordAdventure 2019 បញ្ចប់ទៅដោយជោគជ័យ ក្រោមបរិយាកាស សប្បាយរីករាយ ក្រៃលែងនិងបន្សល់ទុក នូវអនុស្សាវរីយ៍ប្លែកៗ ដិតដាមជាប់អារម្មណ៍ (វីដេអូ)
វ៉ាវ…ពិតជាពិសេស អស្ចារ្យណាស់! កម្មវិធីមហាប្រូម៉ូសិនយក្ស ថែមជូនដ៏ធំសម្បើម ចុងឆ្នាំពី សាមសុង បានមកដល់ហើយ…!!
ភ្នំពេញ៖ កូនបង្កេីតលោក កឹម សុខា និងកូនក្រៅខោទណ្ឌិតមេឧទ្ទាមឈ្លោះគ្នាបែកផ្សែងដូច្នេះ តើកឹម សុខា និងសម រង្ស៊ី ជាមនុស្សតែមួយទៀត? នេះជាការលើកឡើងរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានាព្រឹកថ្ងៃទី៥...
ភ្នំពេញ៖ ក្រុមបច្ចេកទេស និងវិស្វករជប៉ុន បានឲ្យដឹងថា ការសាងសង់លូក្នុងទីធ្លាតូចចង្អៀត ប្រើបច្ចេកវិទ្យាទំនើប (Pipe Jacking Technology) វាមានសមត្ថភាពអាចស្រូបយកទឹកកខ្វក់ ទឹកភ្លៀង មិនឲ្យហូរចូលក្នុងទឹកទន្លេ អាចការពារបរិស្ថាន សម្រាប់សុខភាពប្រជាពលរដ្ឋ។ ការសាងសង់លូក្នុងទីធ្លាតូចចង្អៀត ប្រើបច្ចេកវិទ្យាទំនើប នៃគម្រោងសាងសង់ ប្រព័ន្ធការពារ ទឹកជំនន់ និងកែលម្អប្រព័ន្ធលូប្រឡាយ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្រោមហិរញ្ញប្បទានឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន នៅមុខវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ (ផ្លូវលេខ៤៧)។ នាឱកាស ចុះសិក្សាស្វែងយល់ អំពី បច្ចេកវិទ្យាសាងសង់លូក្នុងទីធ្លាតូចចង្អៀត កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ក្រុមបច្ចេកទេស និងវិស្វករជប៉ុន បានថ្លែងថា “ការសាងសង់លូក្នុងទីធ្លាតូចចង្អៀត ប្រើបច្ចេកវិទ្យាទំនើប (Pipe Jacking Technology) វាមានសមត្ថភាពអាចស្រូបយកទឹកកខ្វក់ ទឹកភ្លៀង មិនឲ្យហូរចូលទៅ ក្នុងទឹកទន្លេ អាចការពារបរិស្ថានស្អាត សម្រាប់សុខភាពប្រជាពលរដ្ឋនិងអាចការពារទីក្រុងភ្នំពេញ ពីការលិចទឹកនៅពេលមានភ្លៀងធ្លាក់ មកខ្លាំងផងដែរ”។ បន្ថែមពីនេះទៀត ក្រុមបច្ចេកទេស បានឲ្យដឹងថា បច្ចេកវិទ្យាម៉ាស៊ីនខួងលូក្រោមដី ដោយស្វ័យប្រវត្តិនេះ វាមានអត្ថប្រយោជន៍ អាចបញ្ជៀសការកកស្ទះចរាចរណ៍ មិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងអាចជួយលំអរផ្លូវថ្នល់ក្នុង រាជធានីភ្នំពេញតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល។ ក្រុមជំនាញការ ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលជប៉ុន ជាពិសេសទីភ្នាក់ងារ JICA និងក្រុមហ៊ុន Toa Corporation ដែលបាននាំយកបច្ចេកវិទ្យាទំនើបនេះ មកជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត ៕ ដោយ៖ អេង ប៊ូឆេង
តាងនាមជាសាចញ្ញាតិ ខ្ញុំបាទឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ និងភរិយា ព្រមទាំងក្រុមគ្រួសារ មានទុក្ខជាទំងន់ ដោយឧបាសិកា ណាំ...
ភ្នំពេញ៖ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានលើកឡើងថា រដ្ឋដែលត្រៀមលក្ខណៈប្រើថវិកាជាតិចំនួន ៣ពាន់លានដុល្លារ សម្រាប់ទប់ស្កាត់ការបាត់បង់ ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ លើកលែងតែអាវុធ (EBA) គឺជាការសម្រេចចិត្តដ៏គួរឲ្យសង្វេក ។...