ព័ត៌មានជាតិ

អគ្គិសនីស្វាយរៀង ជូនដំណឹងពីការរអាក់រអួល ផ្គត់ផ្គង់ចរន្ត នៅតំបន់មួយចំនួន តាមពេលវេលា និងទីកន្លែង តាម តំបន់មួយចំនួននៅថ្ងៃទី២១ ខែកុម្ភៈ

ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២១ ខែកុម្ភៈ ដ ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង ។

ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុត ដែលអគ្គិសនីស្វាយរៀង ស្នើសុំអភ័យទោសទុកជាមុន ៕

To Top