ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្ត នៅតំបន់មួយចំនួន ពីថ្ងៃ២០-២៣កុម្ភៈ

ភ្នំពេញ ៖ អគ្គិសនីកម្ពុជាបានប្រកាសថា នឹងផ្អាកការផ្គត់ផ្គង់ចរន្ត នៅតំបន់មួយចំនួន ព្រោះត្រូវធ្វើការជួសជុល ផ្លាស់ប្តូរតម្លើងគ្រឿងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ ចាពីថ្ងៃទី២០-២៣ខែកុម្ភៈ ឆ្នាំ២០២០ ។

បើតាមសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជា នៅថ្ងៃ១៩ កុម្ភៈ ទោះបីជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលអគ្គិសនីកម្ពុជា សុំអភ័យទោសទុកជាមុនផងដែរ៕

ដោយ៖ធី លីថូ

To Top