ព័ត៌មានជាតិ

បន្ទាប់ពីបំពេញការងារយ៉ាងមមាញឹក សម្ដេចតេជោឆ្លៀតវាយកូនគោល ដើម្បីហាត់ប្រាណ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា បន្ទាប់ពីបំពេញការងារយ៉ាងមមាញឹករួចមក នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចឆ្លៀតវាយកូនគោល ដើម្បីហាត់ប្រាណ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេនៅលើ បណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ កុម្ភៈ នេះថា «បន្ទាប់ពីបំពេញការងារយ៉ាងមមាញឹកព្រឹកនេះ ឆ្លៀតវាយកូនគោល ដើម្បីហាត់ប្រាណ។ ជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ សេចក្តីចម្រើន»៕

ដោយ ៖ អេង ប៊ូឆេង

To Top