ព័ត៌មានជាតិ

មន្ត្រីសាខាពន្ធដាខេត្តកោះកុង: ពន្ធប្រថាប់ត្រាលើយានយន្តឆ្នាំ២០១៩ មានកំណើនខ្ពស់ជាងឆ្នាំ២០១៨

កោះកុង : លោកឡុង ស៊ីប៉ូ អនុប្រធានសាខាពន្ធដានិងរដ្ឋករ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹងនាំមន្ត្រីក្រោមឱវាទសហការ ជាមួយកម្លាំងអ.ហខេត្ត កម្លាំងសមត្ថកិច្ចចរាចរ ស្នងការនគរបាលខេត្ត បានចុះប្រតិបត្តិការណ៍ ចុះត្រួតពិនិត្យពន្ធមធ្យោបាយយានជំនិះតូច.ធំ សម្រាប់ពន្ធប្រថាប់ត្រាឆ្នាំ២០១៩ ចូលរដ្ឋ។

លោក ឡុង ស៊ីប៉ូ អនុប្រធានសាខាពន្ធដាខេត្ត បានថ្លែងឲ្យដឹងថា ជាទូទៅការងារ ប្រមូលពន្ធប្រថាប់ត្រាទៅយានជំនិះតូចធំនេះ ក្រោយពីចេញសេចក្តីប្រកាស ពីអគ្គនាយដ្ឋានពន្ធដារ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ម្ចាស់យានយន្តទាំងអស់ចូលខ្លួន មកបង់ពន្ធទាំងអស់គ្នា ចំពោះយានយន្តរបស់ខ្លួន ចាប់ពីថ្ងៃ១ ខែមិថុនា និងត្រូវបញ្ចប់នៅថ្ងៃ៣០ ខែវិច្ឆិកា ជាប្រចាំ។ ក្រោយពីបញ្ចប់ការបង់ពន្ធទៅសាខាពន្ធដា ដែលក្រសួងបានដាក់ផែនការ ឲ្យអនុវត្តន៍នេះមាន ១៦០០លានរៀល ហើយក្រោយពីបានសហការ ជាមួយស្ថាប័នផ្សេងៗមក យើងបានប្រមូលពន្ធប្រថាប់ត្រា ចំនួន២៩.៣៨លានរៀល គឺស្មើនឹង១៨៣ភាគរយ នៃផែនការប្រចាំឆ្នាំ នេះបញ្ជាក់ថា សន្ទុះនៃការកើនឡើង ក្នុងការចូលរួមរបស់ប្រជារដ្ឋ នៃម្ចាស់យានយន្ត ដែលចូលមកបង់ពន្ធប្រថាប់ត្រា ទៅយានជំនិះរបស់ខ្លួន។

លោកបានបញ្ជាក់បន្ថែមថា ដូច្នេះនៅបំណាច់ឆ្នាំ២០១៩ ឈានចូលខែមករាឆ្នាំ២០២០នេះ ក្រសួងសេដ្ឋកិច្ចនិងហិរិញ្ញវត្ថុ និងអគ្គនាយដ្ឋានពន្ធដានិងរដ្ឋាករ បានចេញសេចក្តីជូនដំណឹង ត្រួតពិនិត្យពន្ធមធ្យោបាយ យានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០១៩នេះ ដោយចាប់អនុវត្តន៍ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ មានរយៈពេល២ខែ ហើយក្រោយពីអគ្គនាយកដ្ឋានពន្ធដារ បានជូនដំណឹងមកសាខាពន្ធដាខេត្ត សាខាពន្ធដាបានជម្រាបជូន ដល់លោកស្រីអភិបាលខេត្តកោះកុង លោកស្នងការនគរបាលខេត្ត មេបញ្ជាការអ.ហខេត្ត ដើម្បីសុំស្នើកម្លាំងចុះប្រតិបត្តិការ ត្រួតពិនិត្យទៅលើកយានយន្ត ហើយការចុះត្រួតពិនិត្យនេះ យើងធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់១៣ ខែកុម្ភៈនេះ គឺយើងបានឃើញថា យានយន្តល្មើសដែលមិនទាន់បានបង់ពន្ធប្រថាប់ត្រា មានចំនួន១៣គ្រឿង ហើយក្រុមការងារសាខាពន្ធដា និងបន្តចុះត្រួតពិនិត្យ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។

លោកបានបញ្ជាក់ថា ការប្រថាប់ត្រាពន្ធមធ្យោបាយយានជំនិះ សម្រាប់ឆ្នាំ២០១៩នេះ ឃើញថាមានកំណើនខ្ពស់ជាងឆ្នាំ២០១៨ ដោយប្រជាពលរដ្ឋម្ចាស់យានយន្ត គាត់មានការយល់កាន់តែច្បាស់ ពីព្រោះអគ្គនាយកសាខាពន្ធដានិងរដ្ឋាករ សាខាពន្ធដារគ្រប់ខេត្ត មានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទៅតាមប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុក។ ហេតុដូច្នេះ លោកសូមឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមបង់ពន្ធជូនរដ្ឋយើងទាំងអស់គ្នា ហើយចំណេញពេលវេលា ក្នុងការធ្វើដំណើរទៀតផង៕

To Top