ព័ត៌មានជាតិ

យន្ដហោះជម្លៀស លើកទី៣ របស់កូរ៉េខាងត្បូង ចាកចេញពីក្រុងវូហាន ជាមួយមនុស្ស១៤០នាក់ ក្នុងនោះ ៥នាក់ឆ្លងវីរុសកូរ៉ូណា

សេអ៊ូល៖ ការហោះហើរជម្លៀស ជាលើកទី៣ របស់កូរ៉េខាងត្បូង ចាកចេញពីទីក្រុងចិន ដែលវាយប្រហារដោយវីរុសកូរ៉ូណាថ្មី បានមកដល់ទីក្រុងសេអ៊ូល ហើយនៅថ្ងៃពុធនេះ ដោយបានដឹកពលរដ្ឋ របស់ខ្លួនប្រមាណ ១៤០ នាក់ប្តីប្រពន្ធជនជាតិចិន និងសមាជិកគ្រួសាររបស់ពួកគេ ដោយពួកគេ ៥ នាក់បានបង្ហាញរោគសញ្ញានៃវីរុសនេះ។

យន្ដហោះចុះចតបាន នៅអាកាសយានដ្ឋានអន្តរជាតិជីមិប៉ូ នៅភាគខាងលិចទីក្រុងសេអ៊ូល នៅម៉ោង ៦ និង២៣ នាទី ។ អ្នកដំណើរ ដែលមានរោគសញ្ញា ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ និងព្យាបាលបន្ថែម ។

បេសកកម្មជម្លៀស បានកើតឡើង មិនដល់មួយសប្តាហ៍ផង បន្ទាប់ពីជើងហោះហើរចំនួនពីរបាននាំយកជនជាតិកូរ៉េ សរុបចំនួន ៧០១ នាក់ចេញពីទីក្រុង ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើង ចំពោះការរីករាលដាលនៃវីរុស ដែលបានចម្លងទៅមនុស្សរាប់សិបនាក់ នៅប្រទេសកូរ៉េខាងត្បូង៕

ដោយ ឈូក បូរ៉ា

To Top