ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ផ្អាកការផ្គត់ផ្គង់ចរន្ត នៅតំបន់មួយចំនួន ចាប់ពីថ្ងៃ១៣-១៦កុម្ភៈ

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្ត នៅតំបន់មួយចំនួន គឺចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែកម្ភៈ ឆ្នាំ២០២០ ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្តាញអគ្គិសនី និងដើម្បីបង្កលក្ខណៈ ងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវផងដែរ ។

ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុត ដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ។

នេះបើយោងតាមសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជា នៅថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០២០ ៕ ដោយ៖ធី លីថូ

To Top