ព័ត៌មានជាតិ

ក្រសួងអប់រំ​ ឲ្យគ្រឹះស្ថានសិក្សារដ្ឋ-ឯកជន ទប់ស្កាត់បញ្ហាមិនប្រក្រតី នៅថ្ងៃ១៤ កុម្ភៈ

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានឲ្យគ្រឹះស្ថានសិក្សា ទាំងរដ្ឋនិងឯកជន ត្រូវមានវិធានការទប់ស្កាត់សកម្មភាព មិនប្រក្រីក្នុងទិវានៃក្តីស្រឡាញ់ ពោលគឺថ្ងៃ១៤ កុម្ភៈ ។

បើតាមសេចក្តីណែនាំរបស់ក្រសួង អំឡុងឆ្នាំប៉ុន្មានចុងក្រោយនេះ ទិវានៃក្តីស្រឡាញ់កាន់តែមានឥទ្ធិពលធំឡើងៗ ធ្វើឲ្យយុវវ័យភ្លើតភ្លើន ភ្លេចការសិក្សាបាត់បង់សេចក្តីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារ ប្រាកចាកវប្បធម៌ និងប្រពៃណីជាតិដ៏ផូរផង់របស់ខ្មែរ ៕

To Top