កម្សាន្ត

អភិបាលខេត្តព្រះសីហនុ ណែនាំឲ្យប្រធានមន្ទីរទេសចរណ៍ ស្ទង់មតិស្វែងរកការគាំទ្រពីពលរដ្ឋ កំណត់ទីតាំងអភិវឌ្ឍមណ្ឌល កម្សាន្តមនុស្សពេញវ័យ

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ រកទីតាំងឬហ្សូនដើម្បីរៀបចំមណ្ឌលកម្សាន្ត សម្រាប់មនុស្សពេញវ័យ ពិសេសត្រូវស្ទង់មតិ ស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ ក្នុងក្រុងព្រះសីហនុ ឈានទៅចេញជាគោលការណ៍ ប្រមូលផ្តុំដើម្បីកាត់បន្ថយផលប៉ះពាល់ ធានាបានសន្តិសុខ សុវត្ថិភាពសាធារណជូនដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់រដ្ឋបាលខេត្តព្រះសីហនុ។

ក្នុងឱកាសធ្វើបទបង្ហាញ ស្តីពីការគ្រប់គ្រង និងកំណត់តំបន់អភិវឌ្ឍមណ្ឌលកម្សាន្ត មនុស្សពេញវ័យនៅខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានធ្វើបទបង្ហាញ ស្តីពីការគ្រប់គ្រង និងកំណត់តំបន់អភិវឌ្ឍមណ្ឌល កម្សាន្តមនុស្សពេញវ័យ ក្នុងរយ:ពេល២ ទៅ៣ឆ្នាំចុងក្រោយ ខេត្តព្រះសីហនុមានការរីកចម្រើន ប្រកបដោយស្តង់ដារខ្ពស់ ដែលអាចផ្តល់នូវការទាក់ទាញ និងកម្សាន្តសំរាប់ភ្ញៀវទេសចរ។ ការរៀបចំការកំណត់តំបន់អភិវឌ្ឍ មណ្ឌលកម្សាន្តទេសចរណ៍ សំរាប់មនុស្សពេញវ័យតបតាម ការណែនាំអនុក្រឹត និងការប្រកាស វាមានសារៈប្រយោជន៍ ដល់វិស័យឯកជន និងចូលរួមការកាត់បន្ថយ ផលប៉ះពាល់ជាអវិជ្ជមានផងដែរ ៕

To Top