ព័ត៌មានជាតិ

ក្រសួងសាធារណការ អំពាវនាវឲ្យពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ ពេលបើកបរថ្ងៃចូលឆ្នាំចិន

ភ្នំពេញ៖ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូនបានអំពាវនាវ ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ក្នុងការបើកបរ ពេលចូលឆ្នាំប្រពៃណីចិន។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹង ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ នៅថ្ងៃទី២៣ ខែ មករា ឆ្នាំ២០២០យ៉ាងដូច្នេះថា៖« ក្រៅពីការ អប់រំយើងមានការរឹតបន្តឹងខ្លាំងហើយឆ្នាំនេះ បើមិនអីញ្ចឹងទេគាត់មិនខ្លាចសោះ។ យើងរឹត បណ្តឹងខ្លាំង មិនធ្វើទុក្ខបុកម្នេញ ប្រជាពលរដ្ឋទេ គឺយើងធ្វើយ៉ាងម៉េចទប់ស្កាត់ឲ្យគាត់ យក ចិត្តទុកដាក់ ក្នុងការពារអាយុជីវិត ក្នុងពេលបើកលើដងផ្លូវ»។

លោកស្រីបានបន្តថា ឆ្នាំនេះយើងត្រូវតែបង្ខំគាត់ ពាក់មួយសុវត្ថិភាពពេលជិះម៉ូតូ ទាំង អ្នកបើកបររួមទាំងក្មេងផងដែរ។ ក្នុងនោះក៏រឹតបន្តឹងលើល្បឿន យ៉ាងខ្លាំងដែរ ព្រោះចំណុចនេះ ជាហេតុបណ្តាល ឲ្យមានគ្រោះថ្នាក់ចរាចរណ៍។

លោកស្រីក៏បានលើកឡើងថា ក្រសួងសាធារណការ នឹងធ្វើការផ្សព្វផ្សាយ ពីសិទ្ធិអាទិភាពនៅពេលបើកបរ យ៉ាងម៉េច ដោយផ្សាយតាមវិទ្យុជាតិ និងផ្សាយបន្តទៅកាន់វិទ្យុ របស់ ក្រសួងមហាផ្ទៃផងដែរ ដូច្នេះសូមអំពាវនាវ ដល់ប្រជាពលរដ្ឋតាមស្តាប់។

លោកស្រីបន្ថែមថា ក្រសួងក៏នឹងធ្វើការរិះរកមធ្យោបាយ ដើម្បីអប់រំណែនាំពីសិទ្ធអាទិភាព ឲ្យបានយល់ ព្រោះថាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង ពីការមិនគោរពសិទ្ធិអាទិភាព មានជាង២៣ភាគរយ ល្បឿន៣៨ភាគរយ និងបត់ឆ្វេង បត់ស្តាំង វ៉ាជែងផងដែរ។

ជាមួយគ្នាសម្រាប់ឱកាស បុណ្យចូលឆ្នាំចិនខាងមុខនេះ ក្រសួងបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលតែងតែជួបគ្នាពិសេសនោះ ពិសារគ្រឿងស្រវឹង សូមកុំផឹកច្រើនពេកបើពិសារកុំបើក បរឲ្យសោះ ។ ហើយមុនពេលចេញដំណើរ ត្រូវមើលយានយន្តឲ្យបានសព្វគ្រប់ ព្រោះថា ពួកគេនឹងធ្វើ ដំណើរទៅតាមកន្លែងកម្សាន្តនានា ជាមិនខានព្រោះថា ប្រទេសមានសន្តិភាព ។

លោកស្រីរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់អ្នកបើកបរទាំងអស់ សូមប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត នៅពេលធ្វើដំណើរ ដោយកុំបើកបរហួសល្បឿនកំណត់ ហើយមុនវ៉ាជែងត្រូ វមើលមុខមើលក្រោយ។

សួមជម្រាបថា ការផ្សព្វផ្សាយសុវត្ថិភាព ចរាចរណ៍ផ្លូវគោក នៅថ្ងៃនេះមាន ការសហការ ពីមន្ទីសាធារណការខេត្តកណ្តាល និងស្នងការខេត្តកណ្តាល ព្រមទាំងក្រសួងពាក់ព័ន្ធជាច្រើន ដែលមានក្នុងគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ក្រសួងនឹងធ្វើយុទ្ធនាការ ផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅបណ្តាផ្លូវជាតិនានា ផងដែរ។ ការបញ្ជាក់របស់ មន្ត្រីក្រសួងសាធារណការខាងលើនេះ បន្ទាប់ពីសម្តេច ក្រឡាហោម ស ខេងឧ បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសអាសន្ននៃកំណើន គ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជា កាលពេលកន្លងមកថ្មីៗនេះ៕ ដោយ៖ ស សំណាង

To Top