ព័ត៌មានជាតិ

មេធាវី៖ ព្រឹកស្អែក លោក កឹម សុខា និងក្រុមមេធាវី នឹងចូលរួមសវនាការ ជាលើកទី២

ភ្នំពេញ៖ លោក ចាន់ ចេន មេធាវីការពារក្តីបានបញ្ជាក់ យ៉ាងច្បាស់លាស់ថា នៅម៉ោង៨ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ស្អែកនេះ លោក កឹម សុខា រួមទាំងមេធាវីនឹងទៅចូលរួម សវនាការជុំនំជម្រះក្តីនៅសាលាដំបូងរាជធានី ភ្នំពេញ ។

នេះជាសវនាការលើកទី២ហើយ ក្រោយសវនាការលើកទី១ ធ្វើឡើងកាលពីថ្ងៃ១៥-១៦ មករា។ សវនាការពេលនោះ ក្រុមប្រឹក្សាអង្គជំនុំជម្រះ បានសម្រេចទទួលយកភស្តុតាងជាវិដេអូមានរយៈពេលជាងមួយម៉ោងដែលបង្ហាញពីសកម្មភាព របស់លោក កឹម សុខា ដែលមានការចោទប្រកាន់ពីអំពើក្បត់ជាតិ ។

កន្លងមកមានការបង្ហាញវិដេអូជាង ១០តែប៉ុណ្ណោះ ដែលវិដេអូ នោះលោក កឹម សុខាអះអាងថា មានការកាត់ជាកងៗ ខុសពីខ្លឹមសារជាងមួយម៉ោង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏លោក កឹម សុខា បានទទួលស្គាល់ថា សំឡេង និងរូបភាព ពិតជារបស់លោកមែន៕

To Top