ព័ត៌មានជាតិ

កម្មករ កម្មការនី នៅរោងចក្រវូណាមី ស្រុកបាទី បានដួលសន្លប់ជិត ៤០នាក់ ដោយមិនដឹងមូលហេតុ ច្បាស់លាស់

តាកែវ ៖ ក្រុមកម្មារិនីរោងចក្រដេសម្លៀកបំពាក់ វុណាមី ដែលស្ថិតនៅក្នុងនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ប្រមាណជឹត៤០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃ អង្គារ៏ ទី ២១ ខែ មករា ឆ្នាំ ២០២០នេះ។

លោក ភួន ឈីម អភិបាលស្រុកបាទី បានថ្លែងទទួលស្គាល់ថា ពិតជាមានកម្មករដួលសន្លប់មែន នៅព្រឹកមិញនេះក៏ប៉ុន្តែការដួលសន្លប់នេះ មិនទាន់ដឹងពីមូលហេតុពិតប្រាកដទេ ។

លោកថ្លែងថា «កម្មករចំនួន៣៧នាក់ បានដួលសន្លប់នៅព្រឹកមិញនេះ ដោយមិនទាន់ដឹងមូលហេតុពិតប្រាកដ ហើយអាជ្ញាធកំពុងតែសាកសួរ ខាងភាគីរោងចក្រ ដើម្បីស្វែងរកមូលហេតុ»។
បើតាមលោកអភិបាលស្រុក ក្រោយកើតហេតុកម្មាការីនី ដែលដួលសន្លប់ត្រូវទៅដឹកទៅសង្រ្គោះ នៅគ្លីនិកឯកជនពីកន្លែងនៅក្នុងស្រុកបាទី ដែលបានចុះកិច្ចព្រមព្រៀង ជាមួយបេឡាជាតិរបបសន្តិសង្គម ហើយរហូតមកពេលនេះ ក្រុមកម្មករទាំងអស់បានធូស្រាលមួយចំនួនធំហើយ និងខ្លះបានចេញទៅផ្ទះអស់ហើយដែរ ៕

To Top