ព័ត៌មានជាតិ

សិស្សវិទ្យាល័យ ក្រូចឆ្មារ ២៦នាក់ អង្គុយរៀនសុខៗ ក៏សន្លប់ជាបន្តបន្ទាប់ ដោយដឹងមូលហេតុច្បាស់

ភ្នំពេញ៖ សិស្សវិទ្យាល័យក្រូចឆ្មារ ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួន២៦នាក់ ចាប់ពីម៉ោង១រសៀលថ្ងៃទី១៧ មករារហូត មកដល់ព្រឹកនេះ បានសន្លប់ជាបន្តបន្ទាប់ ដោយមិនទាន់ដឹងមូលហេតុច្បាស់ ប៉ុន្តែមិនមានអ្នកណាម្នាក់ មានគ្រោះថ្នាក់ដល់ អាយុជីវិតនោះឡើយ ក្រោយពួកគេត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយមានការចុះអន្តរាគមន៍ផ្ទាល់ ដោយលោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
បើតាមរបាយការណ៍ របស់លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមករាឆ្នាំ២០២០ម្សិលមិញនេះ ចាប់ពីវេលាម៉ោង១ថ្ងៃត្រង់ រហូតដល់ម៉ោង៤:៣០នាទីល្ងាច សិស្សនៅវិទ្យាល័យក្រូចឆ្មារចំនួន ១២នាក់កំពុងអង្គុយរៀនក្នុងថ្នាក់ បានសន្លប់ជាបន្តបន្ទាប់ ដូចមានឈ្មោះខាងក្រោម÷
1.ជា ស្រីណា ភេទស្រី ថ្នាក់ទី10A
2.វណ្ណៈ ដាណេ ភេទស្រី ថ្នាក់ ទី10C
3.នៅ ស្រីលីស ភេទស្រីថ្នាក់ទី10B
4.នី ស្រីនិច្ច ភេទស្រីថ្នាក់ទី10C
5.អុល ម៉ូលីកា ភេទស្រី ថ្នាក់ទី10D
6.ឡេង សក់លី ភេទស្រី ថ្នាក់ទី10D
7.ផាត ពរ័ ភេទស្រី ថ្នាក់ទី7
8.ស៊ន ដា ភេទស្រី ថ្នាក់ទី8C
9.សាន មួយស៊ីម ភេទស្រីថ្នាក់ទី7C
10.ឈន យ៉ុងអ៊ី ភេទស្រី ថ្នាក់ទី7A
11.ជា ជៀកម៊ីភេទស្រី ថ្នាក់ទី8A
12.ស្រេង ពិសី ភេទស្រីថ្នាក់ទី8C
សិស្សទាំង១២នាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យស្រុក ដោយមិនមានគ្រោះថ្នាក់ ដល់អាយុជីវិតនោះឡើយ។
បើតាមការសន្និដ្ឋានរបស់ពេទ្យ ចំពោះមូលហេតុ សិស្ស២នាក់ខ្វះជាតិស្ករ ក្រៅពីនោះ គាត់មានសភាពខ្សោយ តាមរបៀបរៀនច្រើនពេក ពេលសំរាកបានតិចពេក។
ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ សិស្ស១៤នាក់ផ្សេងទៀត បានបន្តសន្លប់ជាបន្តបន្ទាប់ ក្នុងចំណោមសិស្សជាច្រើន ពេលកំពុងឈរគោរពទង់ជាតិ ដូចមានឈ្មោះខាងក្រោម÷
1.ប៉ិល សុជាតា ភេទស្រីថ្នាក់ទី12B(កន្លងមកធ្លាប់សន្លប់ជារឿយៗ)
2.សន ស្រីនុត ភេទស្រីថ្នាក់ទី10C
3.សុខ រតនៈ ភេទប្រុសថ្នាក់ទី12C
4.ចាន់ ស្រីឡែន ភេទស្រីថ្នាក់ទី7A
5.ប៊ី អាយលី ភេទស្រី ថ្នាក់ទី12A
6.ឆវី រស្មី ភេទស្រីថ្នាក់ទី9A
7.ជឹម សុខអេង ភេទស្រីថ្នាក់ទី12A
8.ធឿន ស្រីពៅ ភេទស្រីថ្នាក់ទី10B
9.ច្រេន ម៉ានីភេទស្រីថ្នាក់ទី10A
10.រ៉សាត អារីហ្សា ភេទស្រីថ្នាក់ទី7C
11.ប៉ែន ថុនា ភេទស្រីថ្នាក់ទី7B
12.ម៉េង សុពរ័នារី ភេទស្រីថ្នាក់ទី11B
13.គ្រី សូលីដា ភេទស្រីថ្នាក់ទី12B
14.លី ទេវី ភេទស្រីថ្នាក់ទី12C
បច្ចុប្បន្នត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យស្រុកក្រូចឆ្មារ ដោយលោកអភិបាលស្រុក ចុះទៅពិនិត្យផ្ទាល់ រួមជាមួយនឹងការមើល ថែយកចិត្តទុកដាក់ពីសំណាក់ ក្រុមគ្រូពេទ្យនិងកំពុងតាមដាន រកប្រភពនៃការសន្លប់ របស់សិស្សនេះ ជាបន្តទៀតផងដែរ ៕

To Top