នយោបាយ

លិខិតប្រជាជន : “ស្លឹកឈើ ជ្រុះមិនឆ្ងាយពីគល់មែន !

អតីតក្រុមប្រឆាំង មួយក្រុម ដែលបានផ្តាច់ខ្លួន ពីក្រុមអតីតបក្ស សង្គ្រោះជាតិ បានទៅសុំ ក្រសួងមហាផ្ទៃ បង្កើតគណបក្ស ប្រឆាំងមួយថ្មី ហើយក៍មិនទាន់ ទទួលបាននូវនីតិសម្បទា ខាង ផ្លូវច្បាប់ផងនោះ បែរជាហ៊ានធ្វើ សកម្មភាពនយោបាយបំពាន ច្បាប់ដោយគ្មានដឹងទិសតំបន់ អ្វី ទាំងអស់។ ដូច្នេះគេអាច ហៅគណបក្សនេះថា ជាគណបក្ស មិនគ្រប់ទឹកទើបសម ។

នេះពិតជាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន ! ។ មិនខុសពីអតីត គណបក្សប្រឆាំងដែលបាន រំលាយនោះទេ ក៍ពួកក្រុម ប្រឆាំងមិនញញើតក្នុងការ រំលោភច្បាប់របស់ប្រទេសនោះ ឡើយ ហើយនៅពេលដែល មានការចាត់វិធានការផ្លូវច្បាប់ ដោយអាជ្ញាធរ ពួកគេនឹងស្រែកថា មានការរំលោភសិទ្ធិ សេរីភាពខាងនយោបាយ ឬ ការបញ្ចេញ មតិជាដើម ។ល។
គួររំលឹក ថាកាលពី ថ្ងៃទី៦ ខែមករា ឆ្នាំ ២០២០ ក្រសួង មហាផ្ទៃ គ្រាន់តែបានផ្តល់ភ្លើង ខៀវយល់ព្រមឱ្យអតីតថ្នាក់ ដឹកនាំមួយចំនួនរបស់ អតីតគណបក្សប្រឆាំង ដែលទទួល បាននីតិសម្បទា ធ្វើ នយោបាយ ឡើងវិញនោះ បង្កើតគណបក្ស ថ្មីមួយ ឈ្មោះ ថា ” គណបក្សខ្មែរ ស្រឡាញ់ជាតិ ” ប៉ុន្តែក្រសួងមហាផ្ទៃបានតម្រូវឱ្យ តំណាងគណបក្សនេះ ត្រូវរៀបចំបំពេញឯកសារ ដើម្បី ចុះ បញ្ជីឱ្យស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយជាមុនសិន មុន នឹងធ្វើសកម្មភាពផ្សេងៗ ។

ប៉ុន្តែ គណបក្សមិនគ្រប់ទឹកមួយនេះ បានធ្វើសកម្មភាព រំលោភបំពានច្បាប់ស្តីពី គណបក្សនយោបាយទាំងមិន ទាន់បានចុះបញ្ជីនៅក្រសួង មហាផ្ទៃនៅឡើយផងនោះ។
នៅ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះគណបក្ស «ខ្មែរស្រឡាញ់ជាតិ» ដែលជា គណបក្សមិនទាន់គ្រប់ទឹកផងនោះ បានចេញសេចក្តីថ្លែងការណ៍ មួយទាមទារឱ្យតុលាការ ផ្តល់យុត្តិធម៌ដល់ លោកកឹម សុខា ដែលជាអតីត ប្រធានអតីត បក្សរបស់ខ្លួន ។ គណបក្សនេះ ពិតជាបានបានរំលោភលើ សេចក្តីណែនាំរបស់ ក្រសួង មហាផ្ទៃ ដោយហ៊ានប្រើប្រាស់រូប ស្លាកសញ្ញា និងបាវចនាគណបក្សខ្មែរស្រឡាញ់ជាតិ នៅក្នុងសេចក្តីថ្លែងការណ៍ យ៉ាង ប្រញាប់ប្រញាល់របស់ខ្លួនទាំង មិនទាន់មានការ អនុញ្ញាតជាផ្លូវ ការពីក្រសួង មហាផ្ទៃ ។

ក្នុងនាមខ្ញុំជានិស្សិតច្បាប់ម្នាក់ ខ្ញុំយល់ថាទង្វើនេះ គឺមិនត្រឹមតែជាគំរូដ៍អាក្រក់សំរាប់ប្រជាជន រស់នៅក្នុងប្រទេសមួយដែលចង់ បាននិតិរដ្ធជាគ្រិះរបស់ជាតិតែប៉ុណ្ណោះទេ តែប្រការនេះក៍ជាអំពើដ៏ខុសឆ្គងដែលច្បាប់មិនគួរអត់ឱនឱ្យបានឡើយ ។
ក្នុងនាមខ្ញុំជានិស្សិតច្បាប់ម្នាក់ ខ្ញុំមើលឃើញថា អតីតបក្សសង្គ្រោះជាតិដែលត្រូវបាន
តុលាការរំលាយចោល ក៍ដោយសារ តែអតីតមេដឹកនាំនិងអតីត មន្ត្រីនៃអតីតបក្សប្រឆាំងនេះ ភាគច្រើនធ្វើតែសកម្មភាព រំលោភបំពាន រឺផ្គើននឹងច្បាប់ នាពេលកន្លងមក ប៉ុន្តែរហូតមក ដល់ពេលនេះ អតីតមន្ត្រីបក្ស ប្រឆាំងដដែលទាំងនោះដែល ទទួលបាននូវនីតិសម្បទាធ្វើ នយោបាយឡើងវិញនៅតែ ប្រកាន់ជំហរធ្វើសកម្មភាព រំលោភនិងផ្ទុយពីច្បាប់កំណត់ ដដែល។ ប្រហែលជាសកម្មភាព នេះ វាជាចរិតរបស់ក្រុមប្រឆាំងដែលកែមិនឡើងដូចពាក្យចាស់ បុរាណពោល ថា៖ «ស្លឹក ឈើ ជ្រុះមិនឆ្ងាយពីគល់ ឬ ឆ្នាំង ណាគំរប ហ្នឹង »ប្រាកដណាស់ ។​ ដូច្នេះហើយបានជាគ្រាន់តែតុលាការ ទើបតែចាប់ដំណើរការរឿងក្តីសោះ គណបក្សនេះ ក៍ហ៊ាន ចេញសេចក្តីថ្លែងការណ៍ ស្វែងរកយុត្តិធម៌អោយលោក កឹម សុខាទាំងទទឹងទិសដូច្នេះ ។

ខ្ញុំនៅចាំបានថា សមាសភាពមេ ដឹកនាំបក្ស « ខ្មែរ ស្រឡាញ់ជាតិ» នេះគឺសុទ្ធតែជាអតីត មន្ត្រីគណបក្សសង្គ្រោះជាតិ និង ជាអតីតតំណាង រាស្ត្រដែល មាន និន្នាការនិយមខាង លោក កឹម សុខា ដូចជា លោក ជីវ កត្តា លោក ស៊ឹម សុវណ្ណនី លោក កង គឹម ហាក់ ជាដើម ។ល។ ដូច្នេះ បើ ទោះបីជាគណបក្សថ្មីដែល គ្រោងនឹងបង្កើត មិនទាន់ទទួល បានភាពស្របច្បាប់ក៏ដោយ ក៏ ក្រុមនេះគគ្លើនប្រឆាំងនឹងច្បាប់ ហ៊ានចេញសេចក្តីថ្លែងការណ៍ ទាំងបំពានដើម្បីការពារនិង គាំទ្រលោក កឹម សុខា ដែរ ។ ដូច្នេះ ខ្ញុំអាចនិយាយបានថា អតីតក្រុមប្រឆាំងដែលបង្កើត បក្សថ្មីនេះ គឺជាពូជផ្លែល្វាដែល ល្អតែសម្បកក្រៅ តែការពិត គឺ ជាបក្សដែលរំលោភបំពានច្បាប់យ៉ាងកំរោលយកគំរូតាម គណបក្សដែលតុលាការបាន រំលាយចោលយ៉ាងជាក់ច្បាស់ ។

ជាការឆ្លុះបញ្ចាំងមកវិញ ប្រជាពលរដ្ឋអាចវាយតម្លៃបានថា គណបក្ស «ខ្មែរ ស្រឡាញ់ ជាតិ» ធ្លាប់បានអះអាងនិង តាំងខ្លួនឯងថា ជាគណបក្សប្រឆាំងថ្មី នៅកម្ពុជាជាគណបក្ស ដែលគោរពច្បាប់ អាចស្វែងរក យុត្តិធម៌និងលទ្ធិប្រជាធិបតេយ្យ ពិតៗ ជូនប្រជាពលរដ្ឋ ! ប៉ុន្តែ នៅពេលដែលខ្លួនមិនទាន់មាន សិទ្ធិស្របច្បាប់ដើម្បីធ្វើ
សកម្មភាពផងនោះ បែរជាមិន គោរពច្បាប់បំពានច្បាប់ទាំង កំរោល តាមរយៈសេចក្តីថ្លែង ការណ៍របស់ខ្លួនបែបនេះ តើឱ្យ ប្រជាពលរដ្ឋទុកចិត្តនិងគាំទ្រ យ៉ាងម៉េចទៅ ?
ទោះជាយ៉ាងណា ប្រទេសត្រូវ មានច្បាប់ គ្រួសា ក៏ ត្រូវតែមាន វិន័យ ។ គ្រប់គណបក្ស
នយោបាយត្រូវធ្វើសកម្មភាព ស្របតាមច្បាប់ ស្តីពីគណបក្ស នយោបាយ ។ ប្រទេសស៊ីវីល័យ ចាំបាច់ គ្រប់កោសិកានៅក្នុង សង្គម រួមទាំង នីតិបុគ្គរូបបវ័ន្តបុគ្គលត្រូវស្ថិ ត នៅ ក្រោមច្បាប់ ទើបអាចក្លាយជា សង្គមមួយប្រកបដោយនីតិរដ្ឋ ។ ក្នុងនាមខ្ញុំជានិស្សិតច្បាប់រៀន នៅ សាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច ហើយបានឃើញនូវ ទង្វើរដ៏ខុសឆ្គងរបស់មន្ត្រី គណបក្ស « ខ្មែរ ស្រឡាញ់ ជាតិ» ដែល មិនទាន់មាន សិទ្ធិ ធ្វើ សកម្មភាពនយោបាយ ផង ហ៊ាន បំពានច្បាប់បែបនេះ គឺពិតជាការ គួរអោយខកចិត្តជាពន់ពេកហើយសង្ឃឹមថាបក្សថ្មីនេះនឹងមិនបន្តធ្វើសកម្មភាពរបស់ខ្លួន ដោយយកច្បាប់មកទ្រាប់អង្គុយតទៅទៀតនោះឡើយ។ ដោយ ៖ និស្សិតច្បាប់ឆ្នាំទី៤ នៃសាកល វិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច

To Top