ព័ត៌មានជាតិ

បើកម៉ូតូសណ្តោងរ៉ឺម៉ក បុករថយន្ត បណ្តាលឲ្យស្លាប់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់ បើកម៉ូតូសណ្តោយរ៉ឺម៉ក បុករថន្តធុនធំ បណ្តាលឲ្យស្លាប់ នៅកន្លែងកើកតហេតុ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៧ ខែ មករា ឆ្នាំ ២០២០ ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

នគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ កែវ រតនា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ មុនពេលកើតហេតុ ជនរងគ្រោះ បើកបរម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿងម៉ាក SUZUKI VIVA 110 ពណ៌ ខ្មៅ គ្មានស្លាកលេខ ទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុខាងលើ ទៅបុករថយន្ត១គ្រឿងម៉ាក STERLING ពណ៌សំបកឪឡឹកពាក់លស្លាកលេខ ភ្នំពេញ 3C-0812 ដែលមានទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កស្លាប់នៅកន្លែងកើតហេតុតែម្តង ។ រីឯម្ចាស់រថយន្ត បានរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ ដោយមិនបានស្គាល់នូវអត្តសញ្ញាណនោះឡើយ ។

ក្រោយពេលកើតហេតុ នគរបាលខាងលើ បានចុះមកពិនិត្យនិងធ្វើកំណត់ហេតុ រួចបានដឹកសពជនរងគ្រោះ ប្រគល់ទៅឲ្យសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ចំណែកមធ្យោបាយដែលពាក់ព័ន្ធ បានយកមករក្សាទុក បណ្ដោះ អាសន្ន នៅអធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ដើម្បី ដោះស្រាយតាមនីតិវិធីនៃច្បាប់ ៕

To Top