ព័ត៌មានជាតិ

សម្តេចតេជោ អញ្ជើញជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មាន ជាង៥ពាន់នាក់ជាលើកទី៤

ភ្នំពេញ ៖ នេះជាការលើកទី៤ហើយ ក្នុងជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយក្រុមអ្នកសារព័ត៌មាន មកពីគ្រប់ស្ថាប័នចម្រុះ នៅទូទាំងប្រទេសជាង៥ពាន់នាក់ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ។

ការជួបលើកទី៤ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេច ចំពោះបងប្អូនអ្នកសារព័ត៌មាន ។

ហើយនេះ គឺជាខួប៣៥ឆ្នាំ នៃការឡើងកាន់តំណែង ជានាយករដ្ឋមន្រ្តី របស់សម្តេចតេជោ (ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ -១៤ ខែមករា ឆ្នាំ២០២០) ៕

To Top