ព័ត៌មានជាតិ

ប្រជាពលរដ្ឋប្រមាណជាង ២០០០នាក់ បានទទួលសេវាពិនិត្យ ព្យាបាលដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី

កំពង់ចាម ÷ ប្រជាពលរដ្ឋប្រមាណជាង ២០០០ នាក់ មកទទួលសេវាពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូ ពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលការ ពិនិត្យនិងព្យាបាលជំងឺនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ១២ ខែមរាឆ្នាំ ២០២០ នៅក្នុងបរិវេណវិទ្យាល័យសម្ដេច ជួន ណាត ស្ថិតភូមិត្រកួន ឃុំកហរឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ 

អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថា

 ដោយសារតែមានលោកគ្រូពេទ្យជំនាញ ជាច្រើននាក់ នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រកប ដោយប្រសិទ្ធភាពខ្ពស់ នាពេលកន្លងមក ទើបធ្វើឲ្យប្រជាពលរដ្ឋ មានទំនុកចិត្ត និងគៀងគរក្រុមគ្រួសារដែលមានជំងឺ មានចំ នួនកាន់តែច្រើនឡើងលើសពីការកំណត់ រៀងរាល់កម្មវិធីចុះពិនិត្យ និងព្យាបាល ជំងឺជូនប្រជាពលរដ្ឋ តាមបណ្ដាស្រុកផ្សេងៗ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមហ៊ុន ម៉ានី ។ 

ជាក់ស្ដែងនៅថ្ងៃនេះ បងប្អូនដែលមកពិនិត្យនិងព្យាបាលជំងឺ អាចមិនលើសពីការកំណត់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលជាការបង្កើតឡើងដោយរដ្ឋាភិបាល ក្រោមការផ្ដួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ពេញចិត្តនៅក្នុងការទទួលពិនិត្យនិងព្យាបាលជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋយើង ដោយមិនគិតពីការនឿយហត់ ក្នុងគោលបំណង ចង់ឲ្យបងប្អូនប្រជាពលរដ្ឋយើង មានសុខភាពល្អ បានជាសះស្បើយពីរោគាគ្រប់ៗ គ្នា ។

លោក លេង ផាលី រដ្ឋលេខាធិការក្រសួង ផែនការ និងជាប្រធានក្រុមការងារក្រុមគ្រូ ពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងឲ្យដឹងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រ ចិត្ត ឯកត្តម ហ៊ុន ម៉ានីមាចំនួន៥៤៩នាក់ ក្នុងនោះស្រីមានចំនួន ៣៥១នាក់ ហើយគ្រោង និងធំពិត្យសុខភាពនិងជូនថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋចំនួនជាង ២០០០ នាក់ ។

លោក លេង ផាលី បន្តថា ការពិគ្រោះជំងឺ រួមមាន ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬស ដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រះន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺ ទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោមអេកូសាស្ត្រ។

វាស់ចង្វាក់បេះដូង ម៉ាស៊ីនថ្មរកមេរោគក្រពះតាមរយៈខ្យល់ដង្ហើម ផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់ មន្ទីរ ពិសោធន៍វិភាគឈាម វះកាត់តូច និងព្យាបាលរបួស ជាដើម ។

To Top