ព័ត៌មានជាតិ

អគ្គិភ័យ កំពុងឆេះ ផ្ទះ ប្រជាពលរដ្ឋ ជាច្រើន ខ្នង ស្ថិតនៅ សង្កាត់​គោក​ឃ្លៀង​ ខណ្ឌសែនសុខ

ភ្នំពេញ៖អគ្គិភ័យបាន នឹងកំពុងឆេះរាលដាលផ្ទះ ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ ២០២០ នេះ ស្ថិតនៅឃ្លាំងស្តុកទុកឈើ បាឡែត តាមបណ្តោយផ្លូវបេតុង ក្រុមទី១ ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយគ្មាន ស្លាប់និងរបួសមនុស្ស។ នេះបើយោងតាមនាយកដ្ឋាន នគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ ។

ម្ចាស់ទីតាំងឈ្មោះ : ចេង លីហេង ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ : ម្ចាស់ឃ្លាំងឈើបាឡែត។

ប្រភេទសំណង់ : ឃ្លាំងសង់ពីដែកប្រក់ដំបូលសង្គ័សី ទំហំ ៣៥ម៉ែត្រ x ៥០ម៉ែត្រ ។
ឆេះខូចខាត: ឆេះឃ្លាំងស្តុកទុកបាឡែតឈើ ទំហំ ២០ម៉ែត្រx៤០ម៉ែត្រ ចំនួន ០១ ឃ្លាំង, ឆេះផ្ទះឈើប្រក់ស័ង្កសី ទំហំ ០៦ម៉ែត្រx២០ម៉ែត្រ អស់ចំនួន ០១ ខ្នង, ឆេះបន្ទប់ជួល ទំហំ០៣ម៉ែត្រx០៤ម៉ែត្រ ចំនួន ១៩ បន្ទប់ និងឆេះរោលជញ្ចាំងផ្ទះថ្មបេតុង ចំនួន ០២ ល្វែង (ឆេះរោលប្រហែល ៤០%) ។

ក្នុងប្រតិបត្តិការពន្លុត បានប្រើប្រាស់រថយន្តអគ្គិភ័យការិយាល័យនគរបាលរាជធានីភ្នំពេញ ចំនួន ២១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២១០ ឡាន ស្មើនឹង ១,០១០ ម៉ែត្រគូប ។ រថយន្តជំនួយអន្តរាគមន៍ ៖
រថយន្តជំនួយក្រសួងមហាផ្ទៃចំនួន ៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ ឡានស្មើនឹង ១៨ ម៉ែត្រគូប ។
រថយន្តជំនួយកងរាជអាវុធហត្ថចំនួន ៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ ឡានស្មើនឹង ១៣០ ម៉ែត្រគូប ។
រថយន្តជំនួយកងពលតូចលេខ៧០ ចំនួន ៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ ឡាន ស្មើនឹង ១១០ ម៉ែត្រគូប ។
រថយន្តជំនួយក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន ៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ ឡានស្មើនឹង ១១០ ម៉ែត្រគូប ។
រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៧ ឡាន ស្មើនឹង ៤២ ម៉ែត្រគូប ។
ពន្លត់ចប់ : នៅម៉ោង ១១:២០ នាទីយប់ ថ្ងៃខែឆ្នាំដដែល ៕

រាជធានីភ្នំពេញ​ ៖​ ពត៌មាន​បឋម​ ទីតាំង​ស្ថិត​នៅ​ភូមិ​ក្រុង​ថ្មី​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ កំពុង​មាន​ករណី​អគ្គិភ័យ​ឆាប​ឆេះ​ឃ្លាំង​កែ​ច្នៃ​ឈេីស្រល់

Posted by នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ on Saturday, January 11, 2020
To Top