ព័ត៌មានជាតិ

រថយន្តកុងតឺន័រ ប្រលះគ្នា ស្លាប់ម្នាក់នៅក្រុងបាវិត

ស្វាយរៀង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំបុកគ្នា បណ្តាលឲ្យអ្នកបើកបរម្នាក់បានស្លាប់បាត់បង់ ជីវិត ចំណែករថយន្តរងការខូចខាតផ្ទៃមុខទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលវេលាម៉ោង ៣និង១៥នាទីថ្ងៃទី ៩ខែមករាឆ្នាំ២០២០នៅ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ 156-157ស្ថិតក្នុងភូមិព្រៃផ្ដៅសង្កាត់ច្រកម្ទេស ក្រុងបាវិតខេត្តស្វាយរៀង។

បើតាមសម្ថកិច្ចបានឲ្យដឹងថា មានរថយន្តកុងតឺន័រមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ . សរ ពាក់ស្លាកលេខភ្នំពេញ3D-0287 អ្នកបើកបរឈ្មោះ ទេព ដារ៉ា ភេទ ប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បើកបរពីលិចទៅទិសខាងកើត ខណះបើកមកដល់ចំណុចកើតហេតុខាងលើក៏បានបុកពេញទំហុឹងនិង រថយន្តហុីណូមួយគ្រឿងទៀត ដែលធ្វើដំណើរពីទិសខាងកើតទៅលិច បានណ្តាលឲ្យអ្នកបើកបរ រថយន្តកុងតឺន័រស្លាប់ភ្លាមៗ

ចំណែកអ្នកបើកបរម៉ាកហ៊ីណូ ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ 3E 1908 មិនស្គាល់អត្តសញ្ញាណ (រត់ គេចខ្លួនបាត់ស្រមោល )។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដោយសាររថយន្តកុងទីន័រ បើកបរទិសដៅបញ្ជ្រាសទិសគ្នាក្នុងល្បឿនលឿនដូចគ្នា បើកបរមិនប្រកាន់ស្ដាំ ទៅបុករថយន្តហុីណូផ្នែកខាងឆ្វេងកាប៊ីនរថយន្តបណ្តាលឲ្យរថយន្ត កុងទីន័ខូចខាតផ្នែកខាងមុខគៀបជាប់ អ្នកបើករថយន្តកុងទីន័រ បណ្តាលអោយស្លាប់ ភ្លាមៗនិងកន្លែងកើតហេតុ ។បន្ទាប់ពីសមត្ថកិច្ចធ្វើការវាស់វែងនៅចំណុចកើតហេតុរួចក៍បាន ប្រគល់ជនសាកសពទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាម ប្រពៃណីកំណើត។

បច្ចុប្បន្ន រថយន្តទាំងពីគ្រឿងរងការខូចខាត ទាំងសងខាងសមត្ថកិច្ច យើងយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ក្រុងបាវិតដើម្បីបំពេញ សំណុំរឿងតាមនីតិវិធីច្បាប់៕

To Top