ព័ត៌មានជាតិ

សម្តេចតេជោ ដាស់តឿនលោក ពេជ្រ ស្រស់ ករណីបាក់អាគារនៅកែប

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាស់តឿនលោក ពេជ្រ ស្រស់ ករណីបាក់រលំអាគារ នៅខេត្តកែប។

ការដាស់តឿនរបស់ សម្តេចធ្វើឡើងតាមរយៈ Comment នៅក្នុង Facebook របស់លោកពេជ្រ ស្រស់តែម្តង។

សម្តេចតេជោ លើកឡើងថា “សង្ឃឹមថាឯកឧត្តម មិនប្រើពេលវេលានេះរុញឲ្យខ្លោច រោលឲ្យឆៅនោះទេ”។

លោកពេជ្រ ស្រស់លើកឡើងក្នុងហ្វេសប៊ុក នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ថា “ជាលើកទីមួយហើយ ដែលសម្តេចតេជោ បានចូល Comment នៅក្នុង Facebook របស់ខ្ញុំ ហើយខ្ញុំក៏សូមអរគុណសម្តេចតេជោ ដែលបានដាស់តឿន ដល់ខ្ញុំ ។ ប៉ុន្តែអ្វីដែលខ្ញុំលើកឡើងនេះ គឺចង់ឲ្យមន្រ្តីថ្នាក់ក្រោមជាតិបង្កើន ប្រសិទ្ធភាពការងាររបស់ខ្លួន ព្រមទាំងទប់ស្កាត់កុំឲ្យមានគ្រោះមហន្តរាយ បាក់រលំអគារបន្តទៀត” ។

ក្រោយការរលំអាគារលោក ពេជ្រ ស្រស់ បានចេញសេចក្តីថ្លែងការណ៍ ចូលរួមរំលែកទុក្ខ។

ក្នុងលិខិតលោកលើកឡើងថា “មរណៈភាពនៅក្នុងការបាក់អាគារនេះ គឺជាការបាត់បង់ បិតា មាតា បងប្អូន ចៅ និងជាការបាត់បង់ធនធានមនុស្សដ៏ល្អ ក្នុងបុព្វហេតុចូលរួមចំណែក អភិវឌ្ឍន៍កម្ពុជាផងដែរ” ៕

To Top