ព័ត៌មានជាតិ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកទឹកចិត្ត ឲ្យកីឡាករ-កីឡាការិនី ឲ្យហ្វឹកហាត់បន្ថែមត្រៀម ប្រកួតដណ្ដើមមេដាយ ឆ្នាំ២០២៣

កំពង់ចាម ÷ ខណៈអញ្ជើញ ចូលរួមជាអធិបតី ក្នុងពិធីប្រកាសបិទ កម្មវិធីប្រកួតកីឡារហែលទឹក ដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៥ ឆ្នាំ២០១៩ នៅ មណ្ឌលកីឡាហែលទឹក តេជោសែន ខេត្តកំពង់ចាម នារសៀលថ្ងៃទី២៣ ខែធ្នូឆ្នាំ ២០១៩ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា បានជំរុញឲ្យក្រុមកីឡាករ-កីឡាការិនី ខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមប្រកួតដណ្ដើមមេដាយ នៅឆ្នាំ ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ក្រោយពីការចូលរួមប្រកួតកីឡា ហែលទឹករយៈពេល៣ថ្ងៃ របស់កីឡាករ -កីឡាការនី លោកបានសង្កេតឃើញថា ក្រុម កីឡាករ -កីឡាការនី សុទ្ធសឹងតែបាន ខិតខំប្រឹងប្រែងហ្វឹកហាត់រួចមកហើយ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកទេសរដ្ឋមន្ត្រី បានក្រើនរំលឹកឲ្យក្រុមកីឡាករ -កីឡាការនី ទាំងអស់ ត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមលក្ខណៈប្រកួតដណ្តើម យកមេដាយជូនជាតិរបស់យើង ពេលដែលយើងធ្វើជាម្ចាស់ផ្ទះ ប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ។

ជាមួយគ្នានេះដែរ លោក ទេសរដ្ឋមន្ត្រី បាន សំណូមពរ ឲ្យមានការកសាងអាងហែលទឹក ឲ្យបានច្រើនគ្រប់ខេត្ត- ក្រុង ដើម្បីផ្តល់ជូនកីឡាករ -កីឡាការនី យើងធ្វើការហ្វឹកហាត់ ដើម្បី ត្រៀម ប្រកួតដណ្តើមមេដាយឲ្យបានច្រើន ជូនជាតិរបស់យើងផងដែរ ។

សូមបញ្ជាក់ថា រយៈពេល៣ ថ្ងៃ ចាប់តាំងពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា រួមជាមួយ លោកអ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានរៀបចំឲ្យមានការប្រកួតកីឡារហែលទឹក ដើម្បីដណ្តើមពានរង្វាន់សម្តេច តេជោ ហ៊ុន សែន លើកទី៥ ឆ្នាំ២០១៩ នៅមណ្ឌលកីឡាហែល ទឹក តេជោសែន ខេត្តកំពង់ចាម ដែលក្នុងនោះ កីឡាករ កីឡាការនី មកពីក្លឹបទាំង៨ ចូលរួមធ្វេីការប្រកួត គឺ ១ ក្លឹបក្រសួងសា ធារណការនិងដឹកជញ្ជូន ទទួលបានមេ ដាយ សារុបចំនួន១៨គ្រឿង .២ ក្លឹបក្រសួងមហាផ្ទៃ ទទួលបានមេដាយ សរុបចំនួន១៣គ្រឿង. ៣ ក្លឹប ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទទួលបានមេដាយ សរុបចំនួន១៧គ្រឿង .៤ ក្លឹបនាគរាជកំពង់ ចាម ទទួលបានមេដាយ៦គ្រឿង .៥ ក្លឹប ប៉ារ៉ាអូឡាំពិកកម្ពូជា ទទួល បាន មេដាយ ៦ គ្រឿង ៕

To Top