ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួមគាំទ្ រសិល្បៈវប្បធម៌ខ្មែរ!

ភ្នំពេញ៖ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ បានប្រារព្ធពិធី សំពះគ្រូ និង សច្ចាប្រណិធានតម្លើងស្នាដៃរបាំ បុរាណខ្មែរ មានចំណងជើងថា “អប្សរា ២៥ដួង” ដែលរៀបចំឡើងដោយ ក្រុមយុវជនស្ម័គ្រចិត្ត នៃសកលវិទ្យាល័យមេគង្គកម្ពុជា និងដោយមានការចូលរួមជា អធិបតីពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
លោកស្រី ឱម យុវណ្ឌី សាស្ត្រាចារ្យនៃ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និង លោក ផល សារាវុធ សាស្ត្រាចារ្យនៃសាលាមធ្យម វិចិត្រសិល្បៈ។

ទស្សនីយភាពរបាំបុរាណខ្មែរ អមដោយទំនុកភ្លេងបុរាណយ៉ាង ពិរោះរងំ ដែលបានធ្វើសច្ចាប្រណិធានតម្លើងស្នាដៃ នាថ្ងៃនេះ គឺក្នុងគោលបំណង ត្រៀមយកទៅប្រកួត មហោស្រពសិល្បៈយុវជនទូទាំងប្រទេស ដើម្បីអបអរទិវាវប្បធម៌ជាតិ 3មីនា លើកទី22 ឆ្នាំ2020 ដែលសង្ឃឹមថាស្នាដៃមួយនេះ នឹងទទួលបាន ជោគជ័យ ដើម្បីជាប្រយោជន៍ក្នុងការផ្សព្វផ្សាយអោយមហាជនបានស្គាល់ពីភាព អស្ចារ្យនៃវប្បធម៌ខ្មែរ ដោយមានការគាំទ្រពេញទំហឹង ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងប្រឹក្សាយោបល់ ដោយសាស្ត្រាចារ្យ ផ្នែកវិចិត្រសិល្បៈចំនួន០៤រូបគឺ លោកស្រី ឱម យុវណ្ឌី, លោក ផល សារាវុធ, លោកស្រី អ៊ុក សុទ្ធារ៉ា និង លោក សេង សំអ៊ែល។

បើទោះបីក្រុមយុវជនស្ម័គ្រចិត្ត ទាំងនេះ ពុំមែនជាអ្នកសិល្បៈអាជីព តែពួកគេបាន ហ្វឹកហាត់និងសម្តែង ផ្នែកសិល្បៈបុរាណខ្មែរបាន យ៉ាងល្អ និងធ្លាប់បានចូលរួមប្រកួត ដណ្តើមបានទទួលពានរង្វាន់ក្នុងការតម្លើងស្នាដៃជាច្រើនឆ្នាំជាប់ៗគ្នាតាំងពីឆ្នាំ2015មក ដូចជាស្នាដៃរបាំ “នាគក្នុងដួងចិត្តខ្មែរ”, របាំ “មរតកភ្លេងពិណពាទ្យ”, ល្ខោនចម្រុះរឿង “យើងទាំងអស់គ្នាដើម្បីខ្មែរ” និងពិសេសស្នាដៃ ល្ខោនចម្រុះចុងក្រោយថ្មីៗ នៅឆ្នាំ2018 គឺ រឿង “មាតុភូមិ និង ស្នេហា” ដែលទទួលបានពានរង្វាន់ជ័យ លាភីស្នាដៃ ឆ្នើមថ្នាក់លេខ1ពីសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន ក្នុងទិវាវប្បធម៌ ជាតិ3មីនា លើកទី20ឆ្នាំ2018៕

To Top