ព័ត៌មានជាតិ

សម្តេចតេជោ បង្ហោះប្រវត្តិ សម្តេចនិងភរិយា មុនថ្ងៃខួបអាពាហ៍ពិពាហ៍ ៤៤ឆ្នាំ ព្រោះមិនដឹងម្តាយក្មេក នឹងមានអ្វីកើតឡើង

ភ្នំពេញ៖ នៅសល់មិនដល់មួយខែទៀតទេ នឹងដល់ខួបលើកទី៤៤ នៃអាពាហ៍ពិពាហ៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (៥ មករា១៩៧៦ – ៥ មករា ២០២០)។

ក្នុងនោះសម្តេចលើកឡើង ក្នុងហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ថា ដូច្នេះសម្តេចមិនច្បាស់ទេថា ពីនេះដល់ថ្ងៃ៥ មករា ២០២០ នឹងមានអ្វីកើតឡើង សម្រាប់ម្តាយក្មេក ដូចនេះសម្តេច បង្ហោះប្រវត្តិរបស់សម្តេច និងភរិយា មុនកាលកំណត់បន្តិច ដែលអត្ថបទនេះ ធ្លាប់ផ្សព្វផ្សាយពីមុនមកហើយ ខុសគ្នានៅត្រង់ ការផ្សព្វផ្សាយលើកនេះ គឺភ្ជាប់ទាំងពីរភាគ គឺអាពាហ៍ពិពាហ៍ ក្នុងគ្រាកលិយុគ និង ដំណើរជីវិត ក្រោយរៀបការ ជាមួយគ្នាតែម្តង។

សម្តេចថា ដោយសារអត្ថបទវែង មានជាង ២៧ទំព័រ មិនអាចផុសបានទាំងអស់ គឺបានរៀបចំជាអត្ថបទ JPEG ដើម្បីបងប្អូនងាយស្រួលអាន ឬផ្តិតយកទុកអានពេលក្រោយ៕

To Top