ព័ត៌មានជាតិ

សម្តេចតេជោ៖ កម្ពុជាទាក់ទាញ និងជាទីទុកចិត្តនៃ ក្រុមហ៊ុន វិនិយោគ បរទេស ខណៈជប៉ុន វិនិយោគជាង ៤០០លានដុល្លារ

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងអំណរអរគុណក្រុមហ៊ុន មីនីបៀ នៃប្រទេសជប៉ុន ដែលបាននឹងកំពុងវិនិយោគ ជាមួយទំនុកចិត្តខ្ពស់លើទឹកប្រាក់ ប្រមាណជាង ៤០០ លានដុល្លារនៅកម្ពុជា ដែលបានផ្តល់ការងារដល់កម្មករជាង ៧ពាន់នាក់ ។នេះបើតាមហ្វេសប៊ុកសម្តេចមុននេះបន្តិច។

សម្តេចថា ចំនួននេះនឹងកើន រហូតដល់២ម៉ឺននាក់ ក្នុងពេលឆាប់ៗខាងមុខ នៅពេលដែល ក្រុមហ៊ុនចាប់ផ្តើមផលិត ឧបករណ៍ហ្គេមកំសាន្ត PSP Game និង Nintendo Game នៅកម្ពុជាដើម្បីចែកចាយ ទៅកាន់ពិភពលោក។ 

សម្តេចតេជោបន្តថា រាល់ផលិតផល ដែលបានផលិតនៅប្រទេសខ្មែរ គឺមានគុណភាពកម្រិតអន្តរជាតិ ដែល មានស្លាកយីហោដាក់ថា “ផលិតនៅកម្ពុជា (Made in Cambodia)” ដែលកំពុងទាក់ទាញក្រុមហ៊ុនធំៗជាច្រើនក្នុងការមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ 

នាយករដ្ឋមន្រ្តីថា កម្ពុជាមានសុខសន្តិភាព កម្ពុជាកាន់តែទាក់ទាញ និងទទួលបាននូវអ្នកវិនិយោគ និងទេសចរកាន់តែច្រើនដែលនាំមកនូវប្រាក់ចំណូលកាន់តែខ្ពស់សម្រាប់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចជាតិកាន់តែខ្ពស់៕

To Top