ព័ត៌មានជាតិ

មន្ទីរសុខាភិបាល រៀបចំពិធីទិវាពិភពលោក ប្រយុទ្ធនិងជំងឺអេដស៍ និងទប់ស្កាត់នៃការឆ្លង

កោះកុង : មន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានរៀបចំប្រារព្ធទិវា ប្រយុទ្ធនិងជំងឺអេដស៍២ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ” ទាំងអស់គ្នាចូលជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់រីករាលដាល នៃមេរោគអេដស៍និងជំងឺអេដស៍” ដោយមានចូលរួម ក្រោមវត្តមានលោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង លោកវេជ្ជៈបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត រួមទាំងមន្ត្រីក្រោមឱវាទ និងមន្រ្តីរាជការគ្រប់បណ្តាអង្គភាព គ្រប់ស្ថាប័ន សិស្សានុសិស្ស និងអ្នកផ្ទុកមេរោគអេដស៍ ប្រជាពលរដ្ឋយ៉ាងច្រើននាក់ផងដែរ។

លោកវេជ្ជៈ ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងថា ដោយមើលឃើញ គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបែបនេះ ទើបរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និងផ្តល់អាទិភាពជាចំបង ដល់គ្រប់ស្ថាប័នអង្គការដៃគូអភិវឌ្ឍន៍ អនុវត្តផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋទងអស់នូវចំណេះដឹង ក៏ដូចជាវិធានការណ៍ ការពារមេរោគអេដស៍.ជំងឺអេដស៍ រហូតទទួលបានជោគជ័យ គួរជាទីមោទនៈ។

លោកវេជ្ជៈបណ្ឌិតបានថ្លែងបន្តថា បើតាមការអង្កេតរកអត្រា ប្រេវ៉ាឡង់របស់ថ្នាក់ជាតិឆ្នាំ២០១៣ បានបញ្ជាក់ថា ប្រទេសកម្ពុជាមានអត្រា មេរោគអេដស៍០.៦% នេះប្រធៀបធៀបឆ្នាំ២០១០ គឺអត្រាប្រេឡង់ មានរហូត០.៨០% នេះសបញ្ជាក់ឲ្យឃើញថា កម្ពុជាទទួលបាននូវជោគជ័យ នៃកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ ហើយអាត្រានៅក្នុងឆ្នាំង២០១៩ អត្រាឆ្លងមេរោគមានអត្រាទាបបំផុត ហើយអត្រានៃការមរណភាព ដោយជំអឺអេដស៍និងកាត់បន្ថយ ការមាក់ងាយរើសអើង ដល់អ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ គឺគ្មាននេះជាវឌ្ឍនភាព ប្រកបដោយក្តីសង្ឃឹម និងជឿជាក់ដ៏ពិប្រាកដ ក្នុងឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០២៥ ខាងមុខនេះ។

លោកបានបញ្ជាក់ថា បើកយោតាមរបាយការណ៍ របស់មន្ទីរសុខាភិបាលខេត្តកោះកុង លទ្ធផលដែលទទួលរយៈពេល១១ខែដំបូង សម្រាប់ឆ្នាំ២០១៩ និងធ្វើសេវ៉ាតេស្ត ឈាមរកមេរោគអេដស៍មាន២កន្លែង គឺមន្ទីរពេទ្យបង្អែតខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ឃើញមានអាត្រាទាប់បំផុត ក្នុងការធ្វើតេស្តរកមេរោគអេដស៍ តែអ្វីដែលសំខាន់ អ្នកផ្ទុកមេរោគអេដស៍ ពួកគាត់មកទួលសេវា ព្យាបាលប្រចាំខែជាប្រចាំ មានទាំងសំណាក់ស្រុកនៅប្រទេសថៃ ក៏មកទទួលសេវាព្យាបាលជាប្រចាំផងដែរ ហើយមន្ទីរសុខាភិបាល និងអង្គការជាដៃគូក្រៅរដ្ឋាភិបាល ក៏មានការចូលរួមសហការ ផ្សព្វផ្សាយផងដែរ និងធ្វើការណែនាំដល់បងប្អូន ត្រូវមានការការពារជាមួយដៃគូ ត្រូវប្រើសោមអនាម័យជានិច្ច ដើម្បីការពារការឆ្លងមេរោគនានា។

លោកស្រី ឈុនរ៉ាវុធ អភិបាលរងបានថ្លែងថា ដើម្បីកាត់បន្ថយ អត្រាឆ្លងមេរោគអេដស៍ពីដែគូក្រៅផ្ទះ យើងទាំងអស់ចូលរួមការពារ ប្រើប្រាស់ស្រោមអនាម័យ ដើម្បីការពារនៃការឆ្លងមេរោគនានា ដែលអាចចម្លងមកយើង ហើយយើងជួយ ធ្វើការផ្សព្វផ្សាយបន្តបន្ថែម ក្នុងការការពារមេរោគអេដស៍ ហើយបើមានការសង្ស័យ យើងត្រូវមកធ្វើតេឈាមជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីឲ្យអស់មន្ទិលសង្ស័យ និងធ្វើការព្យាបាលជាបន្ទាន់ ហើយអ្វីដែលសំខាន់ យើងត្រស្មោះត្រង់ជាដៃគូ ជាមួយប្តីប្រពន្ធ ដើម្បីជៀសវាងនៃការឆ្លងជំងឺផ្សេងៗ នាំឲ្យពិបាកដល់ក្រុមគ្រួសារ៕

To Top