ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង សុខាភិបាល ប្រាប់ប្រជា ពលរដ្ឋឲ្យចាត់ទុក បុគ្គលិកពេទ្យ ជាមហាគ្រួសារ

កំពង់ចាម ៖ នៅក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអគារសម្ភព និងអគារសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់នា ព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០១៩ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានថ្លែងប្រាប់ប្រជាពលរដ្ឋ ឱ្យចាត់ទុក មន្ត្រី-បុគ្គលិកពេទ្យទាំងអស់ ជាមហាគ្រួសារ និងឆាប់មករកសេវាមន្ទីរពេទ្យ នៅពេលដែលមានជំងឺផ្សេងៗ ។

អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល កំណត់យកវិស័យសុខាភិបាល ជាវិស័យអាទិភាព ក្នុងការកាត់បន្ថយភាព ក្រីក្រនៅ
កម្ពុជា ក្នុងនោះបានធ្វើការកំណែ ទម្រង់ប្រព័នសខាភិបាល សំដៅពង្រឹងគុណ ភាពសេវា ពង្រីកតំបន់ គ្របដណ្តប់ នៅគ្រប់មូលដ្ឋានពិសេស នៅទីជនបទដាច់ស្រយាល ដើម្បីអោយប្រជាពលរដ្ឋ ប្រើប្រាស់សេវាសុខភាព បានគ្រប់ៗគ្នា ។

លោកបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងភ្លឺស្វាងរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ដើម្បីធ្វើការអភិវឌ្ឍន៍ ប្រទេសជាតិ ក្នុងនោះវិស័យសុខាភិបាល ក៏ត្រូវបានរីកចម្រើនឥតឈប់ឈរ ការកសាងអាគារនានា គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការពង្រឹង និងពង្រីកគុណភាពសេវា រួមទាំងការផ្តល់ប្រាក់លើកទឹកចិត្ត ដល់មន្ត្រីសុខាភិបាល ដោយឡែកការងារគាំពារ សង្គមកិច្ច បានត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនជាស្ត្រីកម្មករ និយោជិត និងកុមារនៅទូទាំង ប្រទេសផងដែរ ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានមានប្រសាសន៍ ក្នុងឱកាសនោះផងដែរថា អគារសម្ភព និងអគារសង្គ្រោះបន្ទាន់ ដែលត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ ជាសមិទ្ធផលថ្មីមួយទៀត ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ ដើម្បីបម្រើសុខភាព ជូនប្រជាពលរដ្ឋក្នុង ស្រុកស្ទឹងត្រង់ ក៏ដូចជាប្រជាពលរដ្ឋនៅ ក្នុងខេត្តកំពង់ចាមផងដែរ។ នេះក៏ជាសមិទ្ធផលថ្មីមួយក្នុងចំណោម សមិទ្ធផលទាំងឡាយជាច្រើនទៀត ដែលបានសម្រេ ច ឡើងក្នុងខេត្តកំពង់ចាម។

ទន្ទឹមនឹងនោះដែរលោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ !យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការ NANUMINTERN ATIONAL ដែលបានផ្តល់អំណោយអគារផ្នែកសម្ភព-សង្គ្រោះបន្ទាន់ ដល់មន្ទីរពេទ្យបង្អែកហ៊ុន សែន ស្ទឹងត្រង់ ដ៏ល្អនេះ។

លោករដ្ឋមន្ត្រី បានថ្លែងទៅ កាន់ប្រជាពលរ ដ្ឋដែលមកចូលរួមជាង មួយពាន់នាក់ថា ” សូមឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ចាត់ ទុកមន្ទីរពេទ្យនេះ ជារបស់បងប្អូនទាំងអ ស់ គ្នាហើយត្រូវចាត់ទុកក្រុមគ្រូពេទ្យ និងបុគ្គលិកពេទ្យទាំងអស់ ជាគ្រួសារតែមួយ ហើយនៅពេលបងប្អូន ប្រជាពលរដ្ឋមានជំងឺផ្សេងៗ សូមប្រញាប់មករកសេវា នៅមន្ទីរពេទ្យ បង្អែកជាបន្ទាន់ ដើម្បីឲ្យក្រុមគ្រូពេទ្យយើងធ្វើការសង្គ្រោះបងប្អូន បានទាន់ពេលវេលាផងដែរ ” ។

លោករដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើដល់ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ មន្ត្រី-បុគ្គលិកសុខា ភិបាល និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួយថែទាំអគារថ្មីនេះ ឲ្យបានគង់វង្សយូរ អង្វែងដើម្បីជាគុណ ប្រយោជន៍ដល់ប្រជា ជនយើងគ្រប់ៗរូប ៕

To Top