ព័ត៌មានជាតិ

ដំណឹងមរណភាព ឧបាសិកា ណាំ រ៉ន​

តាងនាមជាសាចញ្ញាតិ​ ខ្ញុំបាទឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ​ និងភរិយា ព្រមទាំងក្រុមគ្រួសារ មានទុក្ខជាទំងន់ ដោយឧបាសិកា ណាំ រ៉ន ត្រូវជាម្តាយក្មេក បានទទួលមរណភាព នៅព្រឹកថ្ងៃសុក្រទី៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ ។

បច្ចុប្បន្នសពតម្កល់ទុក នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។

ដំណឹងនេះទុកជា ការអញ្ជើញដល់ សម្តេច ទ្រង់ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងបងប្អូនញាតិមិត្ត ជិតឆ្ងាញទាំងអស់ នៃសព ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រម និងសោកស្តាយជាទីបំផុត ជាមួយក្រុមគ្រួសារ តាមសទ្ធាជ្រះថ្លា និងជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីបុណ្យសព ៕

To Top