ព័ត៌មានជាតិ

សិស្សសាលាម្នាក់ ជិះម៉ូតូដួលបោកក្បាលស្លាប់ នៅស្រុកស្វាយទាប

ភ្នំពេញ : សិស្សសាលាម្នាក់ បានស្លាប់នៅកន្លែងកើតហេតុ កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ករណីចាប់ហ្វ្រាំងម៉ូតូដួល បោកក្បាលស្លាប់ដោយខ្លួនឯង ។

សមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូជនរងគ្រោះម៉ាក អ៊ិចស្ទឺ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1HG 1995 បើកបរដោយឈ្មោះ មិត្ត សុជាធាម៉ៃសិទ្ធិ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ទិសដៅពីកើតទៅលិច មកដលចំណុចកន្លែងកើតហេតុខាងលើ បានចាប់ហ្រ្វាំង បោកដួលខ្លួនឯង ។

ប្រភពដដែលបានបន្តថា ចំពោះមធ្យោបាយខូចខាតស្រាល ហើយបានយកមករក្សាទុក នៅអធិការដ្ឋាននគរបា លស្រុកស្វាយទាប ។ នគរបាលបញ្ជាក់ថា មូលហេតុម៉ូតូប្រើប្រាស់ល្បឿនលឿន៕

To Top