ព័ត៌មានជាតិ

ករណី បាក់ សាលា ឆាន់ ! កម្លាំង សង្រ្គោះ បញ្ជាក់ ថា មិនមានចំនួនជនរងគ្រោះ ទៀតឡើយ ក្រោយ សង្រ្គោះ បាន ១៦អង្គ/នាក់ និងស្លាប់៣នាក់

ភ្នំពេញ :ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ច ដែលប្រចាំការនៅទីតាំងកេីតហេតុផ្ទាល់បាន បញ្ជាក់ថា មិនមានចំនួនជនរងគ្រោះទៀតឡើយក្នុងសង្គ្រោះករណី បាក់អគារធម្មសភា (សាលាឆាន់) នៅវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាបក្រោយ សង្រ្គោះ បាន ១៦អង្គ/នាក់ និងស្លាប់៣នាក់។
យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ រដ្ឋបាល ខេត្ត សៀមរាប បានឲ្យ ដឹង ថា កាលពីរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នៅវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុង សៀមរាប លោក ទៀ សីហាអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាព រដ្ឋបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះសង្គ្រោះជនរងគ្រោះដោយករណីបាក់អគារធម្មសភា (សាលា ឆាន់) ដោយមានការចូលរួមពីអភិបាលរងខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងកងកម្លាំងប្រដាប់អាវុធ បន្ទាប់ពីទទួលបានការព័ត៌មានថាមានករណីគ្រោះថ្នាក់បាក់អគារធម្មសភា (សាលាឆាន់) នៅវត្តប្រាសាទគោកចក កាលពីវេលាម៉ោង ១៤៖១៥នាទី។

ការសង្គ្រោះបានប្រើប្រាស់មធ្យោបាយដូចខាងក្រោម ៖
– កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាការពារ និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ៧៥០អង្គ/នាក់ រួមមាន នគរបាល ប្រជាការពារ កម្លាំង ១២០នាក់ អាវុធហត្ថ កម្លាំង ៨០នាក់ កងកម្លាំងភូមិភាគ ៤ និងតំបន់ប្រតិបត្តិការសឹករង កម្លាំង ២៥០នាក់ និង ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋចូលរួមដោយស្ម័គ្រ ចិត្ត ប្រមាណ ៣០០នាក់
– រថយន្តសង្គ្រោះ ចំនួន ៩គ្រឿង រួមមាន អាវុធហត្ថចំនួន ២គ្រឿង ភូមិភាគ ៤ ចំនួន ៣គ្រឿង និងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៤គ្រឿង
– គ្រឿងចក្រមធ្យោបាយសង្គ្រោះ រួមមាន រថយន្តស្ទូច ៤គ្រឿង(មន្ទីរសាធារណការ និងដឹកជញ្ជូន ១គ្រឿង អង្គភាពអគ្គិសនី ១គ្រឿង និង អាជ្ញាធរអប្សរា ២គ្រឿង) អេស្កាវ៉ាទ័រ ៣គ្រឿង(រដ្ឋបាលខេត្ត ២គ្រឿង និងមន្ទីរសាធារណការ និងដឹកជញ្ជូន ១គ្រឿង) រថយន្ត អគ្គីសនីចល័ត(អង្គភាពអគ្គីសនីខេត្ត) ១គ្រឿង រៀបចំភ្លើងបំភ្លឺ សម្រាប់ប្រតិបត្តិការពេលយប់
គិតត្រឹម វេលាម៉ោង ១៧៖៥០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងបានជួយសង្គ្រោះ ទទួលបានលទ្ធផល ដោយបានរុករកឃើញជនរងគ្រោះសរុបចំនួន ១៦អង្គ/នាក់(ព្រះសង្ឃ ២អង្គ) ក្នុងនោះ៖
– រងរបួសធ្ងន់ ៤នាក់(ជាងសំណង់ ៣នាក់ និងប្រជាការពារ១) រងរបួសស្រាលចំនួន ៩អង្គ/នាក់ (ព្រះសង្ឃ ២អង្គ ប្រជាការពារ ១នាក់ និងជាងសំណង់ ៧នាក់) កំពុងសម្រាកនៅមន្ទីរពេទ្យ បង្អែក ខេត្ត
– ស្លាប់ចំនួន ៣នាក់

តាមការបញ្ជាក់របស់ក្រុមជាង និងកងកម្លាំងប្រជាការពារដែលឈរជើង និងឃើញហេតុការណ៍ បាន បញ្ជាក់ថា មិនមានចំនួនជនរងគ្រោះទៀតឡើយ។ តែទោះបីជាយ៉ាងនេះក្តី ក្រោមការដឹកនាំរបស់ លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលដឹកនាំបញ្ជាផ្ទាល់ បានណែនាំក្រុមការងារនឹងបន្ត កាយគំនរ សំណង់ នៅពេលយប់បន្តទៀត ដោយបន្ថែមកម្លាំងរហូតទាល់តែអស់គំនរសំណង់ទាំងស្រុង ៕

To Top