ព័ត៌មានជាតិ

នគរបាលប៉ុស្ដិ៍បឹងសាឡាង ទាស់សម្ដីជាមួយអ្នកក្បែខាង ទាញAKបាញ់៤គ្រាប់ របួសមនុស្សម្នាក់

ភ្នំពេញ: មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាងម្នាក់ បានទាស់សម្ដីជាមួយអ្នកជិតខាង ទាញកាំភ្លើងAK47បាញ់៤គ្រាប់ របួសមនុស្សម្នាក់ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ករណីបាញ់បោះសេរីនេះ ជនសង្ស័យជាមន្ត្រីនគរបាល ប៉ុស្តិ៍បឹងសាឡាង បានបាញ់ឡើងលើចំនួន ៣ គ្រាប់និង១ គ្រាប់បានត្រូវចំជើងជនរងគ្រោះ បណ្ដាលឲ្យរងរបួស។

ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ចំណែកអ្នកបាញ់ ត្រូវបានសមត្ថកិច្ច ចាប់វាយខ្នោះ នៅនឹងកន្លែងតែម្ដង៕

To Top