ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ៩នាក់ ពាក់ព័ន្ធករណី គ្រឿងញៀន

ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចុះប្រតិបត្តិការបង្រ្កាបករណី ចែកចាយ និងប្រើប្រាស់សារធាតុញៀន ស្ថិតនៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៧នាក់ និងបានបន្តនីតិវិធីពន្លាតដែនដី ទៅដល់មូលដ្ឋានក្រុងប៉ោយប៉ែត រហូតឃាត់ខ្លួនសង្ស័យបានចំនួន ២នាក់ បន្ថែមទៀត ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយបញ្ចប់ការស៊ើបអង្កេត យោងទៅលើវត្ថុតាង និងចម្លើយសារភាព ជនសង្ស័យខាងលើ អាចចោទប្រកាន់ពីបទ ជួញដូរ រក្សាទុក និងប្រើប្រាស់ សារធាតុញៀនដោយខុសច្បាប់។

បច្ចុប្បន្នត្រូវបានកម្លាំងជំនាញបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕

To Top