ព័ត៌មានជាតិ

កម្មការិនីម្នាក់ នៅស្រុកស្វាយទាប ដេកស្លាប់ក្នុងថ្លុកឈាម អាចជាអំពើឃាតកម្ម

ភ្នំពេញ ៖ កម្មការិនីម្នាក់ ដែលរើការងាររោងចក្រ ផលិតអំពូលភ្លើង ធី វ៉ាយ អេឡិកទ្រិក ឯ.ក (T.Y Electric Co.Ltd ) នៅភូមិកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានដេកស្លាប់ក្នុងថ្លុកឈាម ដែលករណីនេះ ត្រូវបានគេសង្ស័យថា ជាអំពើឃាតកម្ម ។

លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីព ចលនាកម្មករកម្ពុជា បានសរសេរ នៅលើបណ្ដញសង្គម ហ្វេសប៊ុកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ខណៈនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការត្រួតពិនិត្យ រកមូលហេតុនៃស្លាប់ របស់កម្មការិនីរងគ្រោះ។

លោកថា “ខ្ញុំសូមសំណូមពរ ស្វែងរកឃាតករ យកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ។ ខ្ញុំសូមចូលរួមរំលែក ទុក្ខដ៏មហាសោកសៅនេះ ជាមួយក្រុមគ្រួសារ នៃសព” ៕

To Top