ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ នឹងបង្កើតឲ្យមានផ្លូវថ្មើរជើង នៅមហាវិថីម៉ៅសេទុង

ភ្នំពេញ៖ បើតាមការផ្សព្វផ្សាយ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងមានគម្រោងកែលម្អ មហាវិថីម៉ៅសេទុង ឲ្យមានផ្លូវថ្មើរជើង តាមបណ្ដោយមហាវិថី នាថ្ងៃអនាគត។

នេះគឺជាកិច្ចពិភាក្សា របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្ដីពីគម្រោងសិក្សារៀបចំ និងកែលម្អផ្លូវថ្មើរជើង តាមបណ្ដោយមហាវិថីម៉ៅសេទុង នារសៀលថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ ដើម្បីផ្ដល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋជាពិសេស ជនពិការ មានផ្លូវថ្មើរជើង សម្រាប់ធ្វើដំណើរឆ្លងកាត់ ៕

To Top