ព័ត៌មានជាតិ

ទូតចិនចូលរួមរំលែកទុក្ខ ចំពោះការយាងសោយព្រះទិវង្គត សម្តេចរាជបុត្រីព្រះរៀម បុប្ផាទេវី

ភ្នំពេញ ៖ ស្ថានទូតសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជា នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបាន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ថ្វាយចំពោះការយាងសោយព្រះពិរាល័យ នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ។

ទូតចិនបន្តថា សម្តេចព្រះរៀម ព្រះអង្គទ្រង់បាន លះបង់ព្រះកាយពលយ៉ាងធំធេង ក្នុងការផ្សព្វផ្សាយ របាំព្រះរាជទ្រព្យកម្ពុជា ព្រមទាំងការផ្សព្វផ្សាយមរតកបន្ត និងការអភិវឌ្ឍនៃមិត្តភាព រវាងចិន-កម្ពុជា ដែលទាំងនេះ នឹងត្រូវបានកត់ត្រា ចូលក្នុងប្រវត្តិសាស្រ្តជានិរន្តរ៍ ៕

To Top