នយោបាយ

ក្រសួងយុត្តិធម៌ ឲ្យគ្រប់តុលាការពិចារណា បញ្ឈប់ចាប់ និងបន្ធូរបន្ថយការឃុំខ្លួនអ្នកចាញ់ឧបាយកល សម រង្ស៊ី

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឲ្យព្រះរាជអាជ្ញាអមសាលាដំបូង គ្រប់រាជធានី-ខេត្តពិនិត្យ រៀបចំធ្វើសេចក្តីសន្និដ្ឋាន ស្នើសុំទៅតុលាការ ដើម្បីពិនិត្យពិចារណា លើការបញ្ឈប់ការចាប់ខ្លួន និងបន្ធូរបន្ថយ ការប្រើប្រាស់វិធានការ នៃការឃុំខ្លួនជាបណ្តោះអាសន្ន ចំពោះប្រជាពលរដ្ឋស្លូតត្រង់ ដែលបានចាញ់បោកឧបាយកល របស់ក្រុមឧទ្ទាម ដឹកនាំដោយទណ្ឌិតសម រង្ស៊ី។

ការស្នើនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា រៀបចំនីតិវិធីដោះលែង សកម្មជនអតីតប្រឆាំង ដែលត្រូវបានចាប់ខ្លួន ក្នុងផែនការរដ្ឋប្រហារឲ្យនៅក្រៅឃុំ តាមការស្នើសុំរបស់សាមីខ្លួន ៕

To Top