កម្សាន្ត

សម្ដេចតេជោ​ អរគុណអាជ្ញាធរគ្រប់ជាន់ថ្នាក់​ ដែលយកចិត្តទុកដាក់ខ្ពស់ ថែរក្សាសន្តិសុខ​ សណ្តាប់ធ្នាប់​ ក្នុងឱកាសបុណ្យអុំទូក

ភ្នំពេញ៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានថ្លែងអំណរគុណដល់អាជ្ញាធរ​ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់​ ដែលខិតខំយកចិត្តទុកដាក់ខ្ពស់​ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា​ ។ 

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង​ ដែលសម្ដេចតេជោ​ ហ៊ុន​ សែន​ បង្ហោះនៅលេីបណ្ដាញសង្គម​ ហ្វេសប៊ុក​ នៅថ្ងៃទី១១​ វិច្ឆិកានេះថា​ ទិដ្ឋភាពនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី២ !

ថ្ងៃនេះជាថ្ងៃទី២ហើយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩។ បងប្អូនប្រជាពលរដ្ឋនៅតែបន្តមកលេងកម្សាន្តក្នុងព្រះរាជពិធីនេះជាបន្តបន្ទាប់​។   

ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំង ដែលជាកន្លែងប្រណាំងទូក  និងនៅតាមស្តង់តាំងពិពណ័ទំនិញផលិតផល គឺត្រូវបានរៀបចំយ៉ាងគួរជាទីទាក់ទាញ​។ 

ចំណែកបងប្អូនកងកម្លាំងមានសមត្ថកិច្ច​ ផ្នែកសុខាភិបាល​  សង្គ្រោះបន្ទាន់​ គឺបាននិងកំពុងតែឈរជេីងនៅតាមគោលដៅនីមួយៗ​ ដេីម្បីត្រៀមការពារ​ រៀបចំសណ្ដាប់ធ្នាប់​ ក៏ដូចជាការសង្គ្រោះបន្ទាន់​ ដេីម្បីអោយបងប្អូនប្រជាពលរដ្ឋ ទទួលបានភាពរីករាយ​ ជាពិសេសនៅរាត្រីទី២ នៃព្រះរាជពិធីបុណ្យអុំទូកនេះ នឹងមានពិធីសំពះព្រះខែ និងអកអំបុកផងដែរ​ ដែលបងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចមកកម្សាន្ត ដោយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ។ 

អរគុណដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីអោយប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបានសប្បាយរីករាយនៅក្នុងពិធីបុណ្យអុំទូក ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា៕

To Top