នយោបាយ

កូនស្រីលោក កឹម សុខា ស្នើភាគី នយោបាយទាំងសងខាង ឈប់បន្ទោសគ្នា

ភ្នំពេញ៖ កញ្ញា កឹម មនោវិទ្យា កូនស្រីច្បង លោក កឹម សុខា បានស្នើឲ្យភាគីនយោបាយទាំងសងខាង គួរឈប់បន្ទោសគ្នា ទៅវិញទៅមក ដោយងាកមកសហការគ្នា ដើម្បីឲ្យជាតិ មានឯកភាពពិតប្រាកដ ។

កញ្ញា កឹម មនោវិទ្យា បានលើកឡើង ក្នុងហ្វេសប៊ុកកាលពីថ្ងៃ១០ វិច្ឆិកាថា បរទេសមើលងាយជាតិ សាសន៍មួយ នៅពេលដែលជាតិនោះមិនគោរព ពលរដ្ឋខ្លួនឯង ហើយបរទេសមើលងាយ និងយកប្រយោជន៍ ពីជាតិសាសន៍មួយ នៅពេលដែលជាតិ នោះទៅពឹងបរទេស ដើម្បីមហិច្ចតាបក្ខឬក្រុម ដើម្បីកំចាត់ជាតិសាសន៍ខ្លួន ។

កញ្ញាបន្តថា បរទេសមើលងាយជាតិ សាសន៍មួយ នៅពេលដែលជាតិនោះ គ្មានឯកភាពជាតិ។

កញ្ញាបន្ថែមថា “សូមឈប់លាបពណ៌ សូមឈប់បង្វែង ហើយក៍សូមឈប់បន្ទោសគ្នា ពីថ្ងៃនេះតទៅ ។ តែសូមព្យាយាមស្វែង រកឯកភាពជាតិវិញ ដើម្បីជាតិយើង មានឯករាជ្យពិតប្រាកដ មិននៅក្រោមឥទ្ធិពលខាងកើត លិច ជើង ឬត្បូង” ៕

To Top